Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាបង្ហាញមហិច្ឆតាពង្រីកការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

  • បោះពុម្ព

នៅពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូត្រូវបានបើកជាផ្លូវការនៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញាក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាកំពុងជំរុញខ្លាំង ដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈព្រះរាជាណាចក្រនេះត្រូវបានរងទណ្ឌកម្មពីអឺរ៉ុប និងអាមេរិកដោយសារតែអ្វីដែលគេហៅថាដំណើរថយក្រោយផ្នែកប្រជាធិបតេយ្យ។

នៅក្នុងថានៈខ្លួនជាប្រធានអាស៊ាននាឆ្នាំ២០២២ ដែលនៅសល់តែជាង៣ ខែទៀតនឹងបញ្ចប់តួនាទីនេះ កម្ពុជាកំពុងតែបោះទុន និងខិតខំខ្លាំងណាស់នៅក្នុងការលើកកំពស់ និងជំរុញនូវកិច្ចព្រមព្រៀងតំបន់មួយដែលគេហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ជា ភាសារអង់គ្លេសថា RCEP។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)នេះបានចូលជាធរមានរួចហើយនៅក្នុងខែមករា ឆ្នាំ ២០២២។

វាគឺជាកតិកាសញ្ញាពាណិជ្ជកម្មតំបន់ដ៏មហិមាមួយ ដែលមានប្រទេសចំនួន១៥ នៅអាស៊ីប៉ាស៊ីហ្វិកដោយរួមទាំងប្រទេសសមាជិកអាស៊ានទាំង១០ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ

និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដោយឡែកហុងកុង ដែលជាដែនដីមួយរបស់ចិនតែមានប្រព័ន្ធសេដ្ឋកិច្ចខុសពីចិនក៏បានស្នើសុំចូល ហើយបង់ក្លាដេសក៏កំពុងតែចាប់អារម្មណ៍ចូលរួម។

ទោះបីជាពេលនេះ ប្រទេសខ្លះនៅមិនទាន់ផ្តល់សច្ចាប័ណ្ឌ ដូចជា ករណីហ្វីលីពិន និងមីយ៉ាន់ម៉ាក៏ដោយក៏កម្ពុជាមិនស្ទាក់ស្ទើរ ហើយមិនតែប៉ុណ្ណោះនៅក្នុងពេលថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ សម្តេចតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងនាមជាប្រធានអាស៊ាននៅតែមានបំណងពង្រីកសមាជិកភាពនៃកិច្ចព្រមព្រៀងនេះ ហើយបាន អំពាវនាវឱ្យសមាជិកអាស៊ានទាក់ទាញប្រទេសដែលមានសេដ្ឋកិច្ចធំ មកចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។

សម្ដេចបានអំពាវនាវឱ្យប្រទេសអាស៊ានបន្តទាក់ទាញប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀតមកចូលរួមកិច្ចព្រមព្រៀងភាពនេះ ដោយសង្កត់ធ្ងន់ថា «អាស៊ានគួរតែបន្តពង្រឹងកិច្ច សហប្រតិបត្តិការជាមួយដៃគូខាងក្រៅដោយផ្អែកលើគោលការណ៍សមធម៌ និងផលប្រយោជន៍ទៅវិញទៅមក តាមរយៈការបង្កើនអត្ថប្រយោជន៍ជាអតិបរមានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)»។

មិនតែប៉ុណ្ណោះសម្តេចក៏នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាជំរុញកិច្ចការអនុវត្តដ៏ពេញលេញចំពោះកិច្ចព្រមព្រៀងនេះ ដោយសង្កត់ធ្ងន់ថា កម្ពុជាសុខបើកទ្វារ និងទទួលខ្លួនធ្វើជា ម្ចាស់ផ្ទះនៃលេខាធិកាដ្ឋាន RCEP នៅកម្ពុជា ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យ ការអនុវត្តកិច្ចព្រមព្រៀងនេះ។

ទាក់ទងនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្រុមអ្នកវិភាគបានឲ្យដឹងថា នោះ គឺជាគុណតម្លៃ និងជាការពង្រឹងនូវតួនាទីកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេស គឺបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការ ពង្រឹងតួនាទីនៃពហុភាគីនិយមដោយផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

ចាប់ពីពេលនេះតទៅ ជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មដោយសន្តិភាពនៅក្នុងតំបន់ ហើយក៏នឹង កំពុងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ ប្រកបដោយនិរន្តរភាព

ហើយបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ច ហើយប្រែក្លាយប្លុកទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងវិនិយោគដ៏ទាក់ទាញ និងប្រកបដោយថាមពល ដោយកាត់បន្ថយរបាំងពន្ធ និងមិនមែនពន្ធ។

ក្រុមអ្នកជំនាញកម្ពុជា រួមមាន លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលបន្ថែមទៀតដល់លំហូរ ពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន និងបានបង្កើតទីផ្សារដ៏ធំមួយ។

លោកបានបន្តថា កិច្ចព្រមព្រៀងនេះមានភាពទូលំទូលាយ គ្របដណ្តប់លើពាណិជ្ជកម្មទំនិញពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសការដោះស្រាយវិវាទ ពាណិជ្ជកម្មអេឡិចត្រូនិក ការប្រកួតប្រជែង និងកម្មសិទ្ធិបញ្ញាក្នុងចំណោមប្រទេសសមាជិក។

ក្រៅពីនោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)នេះ គឺជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគី ហើយរចនាសម្ព័ន្ធរបស់វាពិតជាមាន គោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រទេសដែលចូលរួមទាំងអស់។

ក្រុមអ្នកវិភាគដទៃទៀតក៏បានបន្តថា ប្រសិនបើវាអនុវត្តពេញទំហឹងដោយប្រទេសទាំងអស់វាកំពុងផ្តល់ការជំរុញដ៏ធំមួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក្នុង យុគសម័យនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះទទួលបានសក្តានុពលដ៏ធំសម្រាប់ប្រទេសដែលចូលរួមទាំងអស់ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ពួកគេ និងដើម្បីពន្លឿនការងើបឡើងវិញសេដ្ឋកិច្ចរបស់ពួកគេពីជំងឺរាតត្បាត»។

នៅក្រោមRCEP ប្រទេសសមាជិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ រយៈពេលវែងដោយការរួមបញ្ចូលបន្ថែមទៀតទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក និងបង្កើតការងារថ្មីសម្រាប់ប្រជាជនរៀងៗខ្លួន។

នេះ គឺជាក្តីរំពឹងរបស់កម្ពុជា ប៉ុន្តែការយល់ឃើញគឺមានភាពខុសគ្នា ដោយកន្លងមក ឥណ្ឌា ដែលមានចំណាប់អារម្មណ៍តាំងពីដំបូងដែរនោះ បានដកខ្លួនចេញ ហើយមកដល់ពេលនេះ ប្រទេសដែលជាហត្ថលេខីខ្លះ ដូចជា មីយ៉ាន់ម៉ា

និង ហ្វីលីពិនដែលចូលហើយ ក៏នៅមិនទាន់ បានផ្តល់សច្ចាប័ននៅឡើយដែរ ប៉ុន្តែទោះបីជាយ៉ាងណា នៅពេលអនាគត យើងរំពឹងថា វានឹងពេញលេញ ពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនេះ

គ្របដណ្តប់ប្រហែលមួយភាគបីនៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយគេរំពឹងថា នឹងអាចឡើងដល់ ៥០ ភាគរយនៅឆ្នាំ ២០៣០។

នៅក្រោមកិច្ចព្រមព្រៀងក្នុងតំបន់ ពន្ធលើការជួញដូរទំនិញជាង ៦៥ ភាគរយត្រូវបានគេរំពឹង ថានឹងក្លាយទៅជាសូន្យ ហើយនឹងឈានដល់ប្រហែល ៩០ភាគរយ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។

សរុបមកវិញជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជាក៏រំពឹងថា នឹងអាចទទួលបាននូវសក្ដានុពល ក្នុងការក្លាយជាអ្នកវិនិយោគយុទ្ធសាស្ត្រនៅក្នុងឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថលថ្មី ដែល កម្ពុជាកំពុងតែជំរុញ

ហើយក៏រំពឹងថា កម្ពុជានឹងទទួលឱកាសវិនិយោគ និង ពាណិជ្ជកម្មថ្មីៗ បន្ថែមទៀតបន្ថែមលើវិនិយោគគិន ដែលមានស្រាប់ដូចជាចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អាស៊ាន …។ល៕ ដោយ ៖ ហេង ចេស្តារ

ដកស្រង់ពី៖ កោះសន្តិភាព