Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា កាត់បន្ថយអត្រាមរណភាព​របស់មាតា មកត្រឹម​ ១៥៤នាក់ ក្នុងចំណោមទារក​កើតរស់ ១០ម៉ឺននាក់

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមឆ្នាំ២០២១ ក្រសួងសុខាភិបាល សម្រេចបាននូវការកាត់បន្ថយអត្រាមរណភាពរបស់មាតាមកត្រឹម ១៥៤នាក់ ក្នុងចំណោមទារកកើតរស់ ១០០ ០០០នាក់ និងអត្រាមរណរបស់ទារក ក៏ត្រូវបានថយចុះ គួរកត់សម្គាល់។

សេចក្តីប្រកាសពីលទ្ធផលនៃសន្និសីទកាសែតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ បង្ហាញថា កម្ពុជា បានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនស្វិតដៃ ជើង នៅឆ្នាំ២០០០ និងជំងឺកញ្ជ្រិល នៅឆ្នាំ២០១៥។

សេចក្តីប្រកាស បង្ហាញថា ក្រសួងសុខាភិបាល ក៏បានយកចិត្តទុកដាក់ ជាពិសេសគឺការកាត់បន្ថយការឈឺ និងស្លាប់ ដែលបណ្តាលមកពីជំងឺឆ្លង ក៏ដូចជា ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងនានា។

គិតត្រឹមឆ្នាំ២០២១ ក្រសួងបានកាត់បន្ថយការចម្លងនៃមេរោគអេដស៍ មកនៅត្រឹម ០,៦% ការព្យាបាលជំងឺរបេងជោគជ័យ បានច្រើនជាង ៩០% និងឈានទៅសម្រេចបាននូវការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ ជាពិសេសការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សេចក្តីប្រកាស ក៏បានបង្ហាញថា គិតត្រឹមខែកក្កដា ឆ្នាំ២០២២ នេះ នៅទូទាំងប្រទេស មានមណ្ឌលសុខភាប ចំនួន ១២៨៣ ប៉ុស្តិ៍សុខភាព ១១៧ មន្ទីរពេទ្យបង្អែក ១២៩កន្លែង សាងសង់មណ្ឌលសុខភាពថ្មីបន្ថែម ចំនួន ១០៣ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យឱ្យកាន់តែមានលក្ខណៈទំនើប។

ជាមួយនឹងសមិទ្ធផលខាងលើ ក្រសួងសុខាភិបាល ក៏បានប្រកាសពីបញ្ហាប្រឈមមួយចំនួន រួមមាន៖ កំណើនប្រជាជន និងមនុស្សចាស់កាន់តែច្រើន ដោយសារនិន្នាការកើនឡើងនៃអាយុកាលរស់នៅរំពឹងទុក សម្ទុះកើនឡើងនៃជំងឺមិនឆ្លង

និងឥរិយាបថប្រឈមហានិភ័យសុខភាព ស្របពេលដែលជំងឺឆ្លងនៅតែជាបញ្ហាសុខភាពសាធារណៈ ព្រមទាំងការគំរាមកំហែងសុខភាពសាធារណៈ ជាពិសេសការផ្ទុះឡើងនៃជំងឺ និងភាពអាសន្នសុខភាពសាធារណៈថ្មី៕

ដកស្រង់ពី៖ កោះសន្តិភាព