Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រសួងមហាផ្ទៃ នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដ៏​ខ្លី​ខាងមុខ​

  • បោះពុម្ព

ភ្នំពេញៈ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្តូរវេន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16 AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ស្តីពីការរៀបចំកិច្ចបជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្ម ឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th ASEAN Ministerial Meeting on Transnational Crime and Its Related Meetings)។

ប្រភពដដែល បានអះអាងថាៈ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ គឺជាវេទិកាសម្រាប់រដ្ឋមន្ត្រី មកពីបណ្តារដ្ឋសមាជិកអាស៊ាន ផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាព អំពីនិន្នាការ ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងតំបន់

និងសកល ជាពិសេសលើប្រភេទ នៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការរបស់អាស៊ាន ដូចជា ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។

ទន្ទឹមនេះ កិច្ចប្រជុំ ក៏នឹងពិនិត្យ ពិភាក្សាលើកម្មវិធីការងារ និងផែនការសកម្មភាព ដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅ អនុវត្តបន្ត ។

នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំ លើកទី១៦ នេះដែរ ក្រសួងមហាផ្ទៃ ក៏នឹងធ្វើជាប្រធាន កិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន

ជាមួយដៃគូសន្ទនា បូកបី (ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ) លើកទី១២ (12th AMMTC + 3 Consultation) ៕

ដកស្រង់ពី៖ រស្មីកម្ពុជា