Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-ចិន រៀបចំវេទិកា «សុខភាព ឱសថបុរាណចិន វប្បធម៌»

  • បោះពុម្ព

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ព្រឹត្តិការណ៍ «សុខភាព ឱសថបុរាណចិន វប្បធម៌» ត្រូវបានប្រារព្ធឡើងដោយជោគជ័យ នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន និងសហការរៀបចំដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំង សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដោយមាននិស្សិតជាង១០០នាក់ មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមក្នុងសកម្មភាពនេះ។

លោក តាំង ម៉េងឆុង នាយកវិទ្យាស្ថានខុងជឺកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩មក កម្ពុជា និងចិនបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដោយបានជួយគ្នាទៅវិញទៅមក។

ការមកដល់នៃក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិចិន ដំបូងគេ ដែលប្រទេសចិនចាត់បញ្ជូនបានមកដល់កម្ពុជា

បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺវីរុសនេះបន្ថែមទៀត។

លោកបានបញ្ជាក់ដែរថា វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ពានសម្រាប់ទំនាក់ទំនងភាសា និងវប្បធម៌រវាងកម្ពុជា និងចិន ហើយការប្រារព្ធកម្មវិធីទិវាវិទ្យាស្ថានខុងជឺ ក្រោមប្រធានបទ «សុខភាព ឱសថបុរាណចិន

និងវប្បធម៌ចិន» នេះ គឺក្នុងគោលបំណង ស្វែងយល់ពីចំណេះដឹង និងបទពិសោធន៍ និងវប្បធម៌ របស់ឱសថបុរាណចិន។

លោក Xu Feng ដែលជាប្រធានក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននៅកម្ពុជាបានមានប្រសាសន៍ថា សុខភាពគឺជាទ្រព្យសម្បត្តិទីមួយនៃជីវិត ហើយឱសថបុរាណចិនគឺជាកំណប់ទ្រព្យ នៃវប្បធម៌ចិន។

គំនិតនេះគឺមានភាពស៊ីគ្នាយ៉ាងខ្លាំង ជាមួយនឹងទិសដៅអភិវឌ្ឍន៍នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រសហសម័យ។

សុខភាពឱសថបុរាណចិនមានសមត្ថភាព ប្រកបដោយសក្តានុពល ក្នុងការរួមចំណែកកាន់តែល្អប្រសើរសម្រាប់បុព្វហេតុសុខភាពរបស់មនុស្សជាតិ។

ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននឹងរួមដៃជាមួយវិទ្យាស្ថានខុងជឺ ដើម្បីនាំមកជូនអ្នកនូវបទពិសោធន៍ ឱសថបុរាណចិន ដ៏ទូលំទូលាយ និងប្រើប្រាស់ឱសថបុរាណចិន

ដែលទ្រព្យសម្បត្តិដ៏មានតម្លៃ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់សុខភាពរបស់ប្រជាជន៕

ដកស្រង់ពី៖ Fresh News