Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការងារ៖​ ក្រសួងនៅមិនទាន់គិតគូរដំឡើង​​​​ប្រាក់ឈ្មួលទៅលើវិស័យផ្សេងៗទៀតនៅឡើយទេ

  • បោះពុម្ព

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងនៅមិនទាន់ បានគិតគូរដំឡើងប្រាក់ឈ្មួលទៅលើកម្មករនិយោជិតក្នុងវិស័យផ្សេងៗទៀតនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងការសិក្សានៅឡើយ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លោករដ្ឋមន្ត្រីបានបន្តថា «ប្រាក់ឈ្នួលអប្បបរមានមានតែទៅលើកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបប៉ុណ្ណោះ ចំពោះវិស័យផ្សេងៗទៀតយើងគិតគូរទៅតាមក្រោយដោយមានការស្រាវជ្រាវឱ្យបានម៉ត់ចត់ជាទីបំផុត»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាក់ស្តែងដូចជាវិស័យសំណង់មានប្រាក់ឈ្មួលខ្ពស់ណាស់ កន្លែងខ្លះផ្តល់ឱ្យ១ថ្ងៃ១០ដុល្លាររកជាងធ្វើមិនបានផង។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ដូចនេះទីផ្សារកំពុងអំណោយផលដូចនេះអីចឹងទេបើយើងកំណត់ប្រាក់ឈ្មួលភ្លាមៗ ដោយមិនបានសិក្សាឱ្យបានម៉ត់ចត់អាចទាញប្រាក់ចំណូលមកថយចុះវិញក៏មាន ឬវិស័យឯកជនកំពុងផ្តល់ប្រាក់ឈ្មួលខ្ពស់ៗពេលដែលយើងកំណត់ទៅគាត់ងាកមករកប្រាក់កំណត់វិញលែងផ្តល់ប្រាក់ឈ្មូលឱ្យខ្ពស់ដូចមុន។

អីចឹងត្រូវសិក្សាឱ្យបានម៉ត់ចត់ថា តើអាណាមួយវាមានប្រយោជន៍ច្រើនជាងដល់កម្មករនិយោជិត»។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករចំនួន១៩៨ដុល្លារ។

ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយឧបត្ថម្ភបន្ថែមចំនួន២ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រាក់ឈ្នួលរបស់កម្មករ-និយោជិតកើនឡើងដល់២០០ដុល្លារ។

ប៉ុន្តែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជាមធ្យមកម្មករ-និយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ ដល់២៣២ដុល្លារអាមេរិកក្នុងមួយខែ៕

ដកស្រង៉ពី៖ កម្ពុជាថ្មី