Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ប្រាប់ពលរដ្ឋរស់នៅតំបន់អង្គរកុំចង់តថ្លៃសំណងជាមួយជារដ្ឋាភិបាលប្រយ័ត្នអត់បានអីសោះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ ទៅកាន់ពលរដ្ឋនៅតំបន់អង្គរកុំឃើញនាយករដ្ឋមន្ត្រីទៅនិយាយគិតថាថ្ងៃក្រោយអាចតថ្លៃបានច្រើនដីធំជាងនោះជាការគិតខុសព្រោះបើដល់ពេលចាំបាច់អាជ្ញាធរនឹងឱ្យពលរដ្ឋចាកចេញដោយមិ នទទួលបានអ្វីទាំងអស់។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣.៨៦៦នាក់ នារី៣.៣៨២នាក់ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសដាច់ណាត់ដល់អ្នកដែលមិនព្រមរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរឱ្យចេញជាបន្ទាន់ទាន់រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ជូន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានសាច់ញាតិម្នាក់ នៅក្នុងតំបន់អង្គរបានប្រាប់សម្ដេចតាំងពីមុនសម្ដេចទៅសៀមរាបថា លើកទី១.កុំប្រគល់ក្រែងគេឃោសនាថា រដ្ឋបាលនឹងយកដីទៅលក់ឲ្យឯកជន លើកទី២.គេថា សុំទុកដីនេះសិនដើម្បីតថ្លៃឲ្យបានដីធំជាងនេះ និងបានសំណងច្រើនជាងហ្នឹង។

សម្ដេចតេជោ បានបញ្ជាក់ថា «ពេលនេះជាពេលដែលរាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នមអង្វរកឲ្យបងប្អូនឲ្យចាកចេញខ្ញុំទៅជួបផ្ទាល់ជិត៤ពាន់គ្រួសារ បើបូកទាំងអ្នកចេញពីសៀមរាបផងជាង៤ពាន់គ្រួសារ ប៉ុន្តែនៅពេលវេលាមកដល់មួយសេនក៏អត់ឲ្យដែរ ហើយបញ្ជូនចេញពីតំបន់នោះតែម្ដង សូមផ្ដាំទៅឲ្យហើយ។

នេះជាពេលវេលាដែលរាជរដ្ឋាភិបាលកំពុងថ្នាក់ថ្នមធ្វើហេដ្ឋារចនាសម្ព័ន្ធជូន ប៉ុន្តែដល់ពេលវេលាមួយហើយមិនមែនសុខចិត្តឲ្យអង្គរវត្តត្រូវគេដកចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោកទេ ច្បាស់ជាដកគ្រួសារហ្នឹងចេញហើយ»។

សម្ដេចតេជោបន្ថែមថា កុំឃើញនាយករដ្ឋមន្ត្រីទៅនិយាយហើយគិតថា ថ្ងៃក្រោយអាចតថ្លៃបានតម្លៃច្រើនជាងហ្នឹងដីធំជាងហ្នឹង គឺអត់ទេ ព្រោះដីអ្នកទាំងអស់គ្នាអត់មានកម្មសិទ្ធិទេ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ សង្កត់ធ្ងន់ថា ឲ្យតែដល់ពេលដែលមានសម្ពាធពីអង្គការយូណេស្កូដែលទាក់ទងជាមួយនឹងការការពារ ក្នុងរមណីយដ្ឋានអង្គរ គឺ

«សូមអញ្ជើញចេញដោយគ្មានសំណងអ្វីឡើយព្រោះអាសងមុនអត់ព្រមយក»។សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទៀតថា៖« យើងមិនចង់ដើរដល់ចំណុចនោះទេ គឺយើងធ្វើតាមដំណាក់កាលនីមួយៗ។

បងប្អូនប្រាកដជាយល់ ហើយកុំចាញ់បោកក្រុមបក្សនយោបាយណាថាធានា គឺអត់ធានាទេ»។

សម្ដេចក៏បានចោទជាសំណួរថា «សួរថាអ្នកឯងនៅមុនឆ្នាំ៧៩ទេ គឺនៅក្រោយទាំងអស់ ហើយអ្នកណាមានសិទ្ធទៅឲ្យកម្មសិទ្ធិនៅក្នុងតំបន់នោះ0x017d7»។

ដកស្រង់ពី៖ កោះសន្តិភាព