Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ សព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញកម្ពុជាបើកប្រទេស លើគ្រប់វិស័យជាប្រក្រតីឡើងវិញ

  • បោះពុម្ព

ព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី ៦ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ បានសព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជា បានបើកប្រទេសឲ្យដំណើរការការងារលើគ្រប់វិស័យ ជាប្រក្រតីឡើងវិញនេះ។

ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ បានបន្តថា ស្ថានភាពដ៏ល្អប្រសើរ ដែលប្រទេសកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា

ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូសហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត ៣ឆ្នាំ មកនេះ។

ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមនានា ដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកនេះ ដោយក្នុងនោះ គោលនយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ដែលប្រជាពលរដ្ឋទាំងមូលទទួលបាននូវសុខភាពល្អបរិបូរណ៍ អាម្មរណ៍ស្រស់ស្រាយ ចេញប្រកបជីវភាព ការងារឡើងវិញ ដោយសុវត្ថិភាព និងការជឿជាក់។

ជាមួយគ្នានេះ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះទ័យចូលរួមអបអរសាទរ ដែលប្រជាពលរដ្ឋយ៉ាងលើសលប់ បានទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានរបស់ខ្លួន ប្រកបដោយសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ និងអរគុណចំពោះសម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា, ឯកឧត្ដមអនុប្រធានទី ១ រដ្ឋសភា, លោកជំទាវ អនុប្រធានទី ២ រដ្ឋសភា, សម្ដេច ឯកឧត្ដម លោកជំទាវ ជាប្រធានគណៈកម្មការ និងជាសមាជិក

-សមាជិការដ្ឋសភាទាំងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ លើការងារអនុម័តច្បាប់នានា ដើម្បីឲ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ រដ្ឋសភា បានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ អំពីចំណុចវិជ្ជមាន អវិជ្ជមាន និងវិធីសាស្រ្ដនានា ដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។

សមិទ្ធផលទាំងនេះ បានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីករាយ និងការរីកចម្រើនជាលំដាប់៕

ដកស្រង់ពី៖ កម្ពុជាថ្មី