Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្តីពី ផែនការការពារគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ១០-១៣ វិច្ឆិកា ២០២២

  • បោះពុម្ព

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ស្តីពីផែនការការពារគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ

និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់ មួយចំនួនទៀត។សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាៈ នេះជាលើកទី៣ហើយ ដែលកម្ពុជា ទទួលតួនាទី ជាប្រធានអាស៊ានប្ដូរវេន ហើយដោយសារការប្រជុំលើកនេះ មានវត្តមាន ថ្នាក់ដឹកនាំប្រទេស ដែលមានការពាក់ព័ន្ធ នឹងមានការអញ្ជើញចូលរួមយ៉ាងច្រើន ដែលនេះ ជាកត្តិយស ព្រមទាំងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការ សន្តិសុខ និងសណ្តាប់ធ្នាប់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ជូនសម្តេចក្រឡាហោម ស ខេងអំពីផែនការការពារគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ។

លោកបានលើកឡើងថាៈ ក្រុមការងារបានរៀបចំកម្លាំងត្រៀមរួចជាស្រេច នូវការពង្រឹង ការការពារសន្តិសុខ ការរក្សាសណ្តាប់ធ្នាប់ នៅគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីនាំមកនូវសុខសុវត្ថិភាព ជូនដល់គណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ។

លោកបានបញ្ជាក់បន្ថែមថាៈ គណៈប្រតិភូបរទេស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅកម្ពុជា ប្រមាណ ២៨ គណៈប្រតិភូ ដូចជា គណៈប្រតិភូប្រទេសសមាជិកអាស៊ាន ដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការ ដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សា ប្រមាណ១០ និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗ ប្រមាណ ៨ ទៀត ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានឯកភាព ចំពោះរបាយការណ៍របស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន ដែលបានធ្វើការរាយការណ៍សង្ខេបចំពោះ ការរៀបចំការងាររក្សាសន្តិសុខ សុវត្ថិភាព ដល់គណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចក្រឡាហោម បានធ្វើការណែនាំដល់ក្រុមការងារ ធ្វើការទាំងអស់ ត្រូវសិក្សារៀនសូត្រ និងដកស្រងបទពិសោធន៍ ពីសំណាក់បណ្តាប្រទេស ដែលធ្លាប់បានរៀបចំ កិច្ចប្រជុំកំពូលអាស៊ានកន្លងមក ជាពិសេសប្រទេសវៀតណាម ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ នាពេលកន្លងមក។

សម្តេចក្រឡាហោម ស ខេង សម្តែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ ក្រុមការងារគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលបានរៀបចំផែនការយ៉ាងល្អិតល្អន់។

សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថា ក្រុមការងារ នឹងមានលទ្ធភាពពេញលេញក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព ១០០% ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជា កិច្ចប្រជុំពាក់ព័ន្ធ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានជូនពរឱ្យបេសកកម្មនេះ ទទួលបានជោគជ័យដ៏ឧត្តុងឧត្តម៕

ដកស្រង់ពី៖ រស្មីកម្ពុជា