Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីនិងអ្នកជំនាញបើកការពិភាក្សាលើសេចក្តីព្រាងផៃនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអឡិចត្រូនិកកម្ពុជាជាថ្មីទៀត

  • បោះពុម្ព

ភ្នំពេញៈ សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ត្រូវបានក្រុមមន្រ្តីកម្ពុជានិងអ្នកជំនាញបើកការពិភាក្សាជាថ្មីកាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ ក្រោមការដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ។

លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ដែលមានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយនេះ ជា សេនាធិការ '

ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការរៀបចំសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវនេះជាខេមរភាសា និងកែសម្រួលឯកសារនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបទៅ

នឹងតម្រូវការជាក់ស្តែង និងបរិបទនៃប្រទេសកម្ពុជា តបតាមស្មារតីកិច្ចប្រជុំ គ.ស.ហ. កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារលេខាធិការដ្ឋាន បានធ្វើបទបង្ហាញយ៉ាង ក្បោះក្បាយជូនអង្គប្រជុំដែលបានរៀបរាប់ពីសាវតារនៃការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ, ភាពចាំបាច់ នៃការរៀបចំផែនទីបង្ហាញផ្លូវ ទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យយានយន្ត

និងវិស័យអេឡិចត្រូនិក, បញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា, វិធានការគន្លឹះសម្រាប់ អភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា, វឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាពដែល មានចែងក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវ, និងយន្តការស្ថាប័នសម្រាប់ការអនុវត្ត និងការតាមដាននិងវាយតម្លៃ។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមចំនួន ២០ត្រូវបានដាក់ចេញនៅក្នុងសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវនេះ ក្នុងនោះគំនិតផ្តួចផ្តើមអាទិភាពចំនួន៤ដែលមានភាពបន្ទាន់ បាននិងកំពុងត្រូវបានអនុវត្ត

បើទោះបីសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះមិនទាន់ត្រូវបានអនុម័តជាផ្លូវការក៍ដោយ ដែលរួមមាន (១) ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិច- ត្រូនិក (២) ការ កំណត់ទីតាំងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ចង្កោមវិស័យយានយន្ត និងអេឡិចត្រូនិក (៣) ការសហការ ជាមួយវិស័យឯកជនដើម្បីរៀបចំកម្មវិធីបង្កើនជំនាញដល់កម្មករ និយោជិត និង (៤) ការបន្តធ្វើឱ្យ ប្រសើរឡើងនូវនីតិវិធីឡូជីស្ទីក។

នៅក្នុងកិច្ចប្រជុំនេះ លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់របស់ តំណាងក្រសួង និងស្ថាប័ន

និងក្រុមការងារពាក់ព័ន្ធ ទាំងអស់ ដែលបានធ្វើឱ្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ បន្ថែមទៀត

ហើយដែលបន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលនាពេលខាងមុខ លោក ជឿជាក់ថាផែនទីបង្ហាញផ្លូវនេះនឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធមួយទៀតសម្រាប់ប្រើប្រាស់ក្នុងការចូលរួម

ជាមួយរាជរដ្ឋាភិបាលជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចពិសេសនៅក្នុងបរិការណ៍នៃបម្រែបម្រួលនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសកលលោក ក្រោយវិបត្តនៃជំងឺរាតត្បាតកូវី៧-១៩ ។

គួររំលឹកថា មុននឹងត្រូវបានដាក់ឆ្លងកិច្ចប្រជុំ នាថ្ងៃនេះ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ

ក្រុមប្រឹក្សាអភិវឌ្ឈ៍កម្ពុជាក៏បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើសេចក្តី ព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានេះផងដែរ៕

ដកស្រង់ពី៖ Fresh  News