Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅ​រសៀល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី បិទ​សន្និបាត កាយរឹទ្ធិ​ជាតិ​កម្ពុជា​

  • បោះពុម្ព

ភ្នំពេញៈ នៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតកាយរិទ្ធជាតិកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សូមបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូង មានឈ្មោះថា អង្គការខេមរកាយរឹទ្ធិ កម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត ។

ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជា បានពង្រីក និងផ្សព្វផ្សាយទៅដល់ ៧-៨ ខេត្ត ក្រុង និងមានសមាជិកច្រើន ជាង ១.០០០ នាក់។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបាត់បង់ទៅវិញទាំងស្រុង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត ។

ក្រោមការផ្តួចផ្តើម និងជំរុញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មី នៅឆ្នាំ ២០០០ និងបានរៀបចំរចនា សម្ព័ន្ធ ជាបន្តបន្ទាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបែងចែកជា ៣ ថ្នាក់ រួមមាន កាយរឹទ្ធិប្អូន (អាយុ៩-១១ឆ្នាំ) , កាយរឹទ្ធិ (អាយុ ១២-១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ) ។

កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ ដែលត្រូវតែអភិវឌ្ឍន៍ធនធានទាំងនេះ ឱ្យមានសក្តានុពលពេញលេញ ខាងផ្លូវកាយ ផ្លូវបញ្ញាផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយ ទៅជាពលរដ្ឋ មានការទទួលខុសត្រូវ ក្នុងសង្គម និងជាសមាជិកសកម្ម ក្នុងសហគមន៍ នៅតាមមូលដ្ឋាន រស់នៅដោយផ្អែកលើមូលដ្ឋានរៀន ដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់ ជាសមាជិកពេញសិទ្ធិ នៃអង្គការពិភពលោក ចលនាកាយរឹទ្ធិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គ មហាសន្និបាតលើកទី៣៨ នាថ្ងៃទី ១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ រស្មីកម្ពុជា