Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា វៀតណាម ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរណ៍​

  • បោះពុម្ព

ភ្នំពេញ: យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថាកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍

និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ លោកបណ្ឌិត ហា វ៉ាន់ ស៊ាវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាមទីក្រុង Quam Nam ប្រទេសវៀតណាម។

ភាគីទាំងពីរបានពិនិត្យលើវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបានក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំក្រុមការងាររួមទេសចរណ៍កម្ពុជា-វៀតណាមលើកទី២

កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្ទាល់ និងអនឡាញនៅខេត្តកែប។

ប្រភពដដែល បានឱ្យដឹងថា៖ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ៗដូចជា៖

១)- ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន,

២)- ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ ,

៣)- ការចែករំលែកបទពិសោធន៍ និងព័ត៌មាន,

៤)- ការអភិវឌ្ឍន៍ និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទពិសោធន៍ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា

និងសួនដំណាំ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិ,\រី ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥,

៥)- ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើឆ្នេរសមុទ្រនិងកីឡាលើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ,

៦)- រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ,

៧)- តភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និងកសាងកញ្ចប់ទេសចរណ៍នាវារួមគ្នាដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍សមុទ្រខាងត្បូង

ជាពិសេសផ្លូវសមុទ្រថ្មី កំពង់ផែទេសចរណ៍កំពត-កំពង់ផែទេសចរណ៍ Bai Vong។គួរបញ្ជាក់ផងដែរ អនុវត្តតាមស្មារតីនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី២

និងស្មារតីនៃជំនួបពិសេសរវាងរដ្ឋមន្ត្រីទេសចរណ៍ទាំងពីរកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សកម្មភាពក្នុងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរត្រូវបានអនុវត្តយ៉ាងផុលផុសហើយ

កំណើនទេសចរវៀតណាមមកកម្ពុជាមានការកើនឡើង គួរឲ្យកត់សម្គាល់ ដោយ ៨ខែដើមឆ្នាំ២០២២នេះ

ទេសចរវៀតណាមប្រមាណ ២៤ម៉ឺននាក់បានមកកំសាន្តនៅកម្ពុជាកើនឡើងជាង៣០០០%ធៀបនឹ រយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១៕

ដកស្រង់ពី៖ រស្មីកម្ពុជា