Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកជំទាវ ម៉ែន សំអន ផ្ដើមពិធីបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប ” ព្រះឥន្ទកោសីយ៍”

  • បោះពុម្ព

ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា សំពត់ស្បង់ ត្រៃចីវរ គ្រឿងស្លៀកគ្របដណ្ដប់របស់ព្រះភិក្ខុសង្ឃដែលទាយកទាយិកាប្រគេនដល់ភិក្ខុសង្ឃក្នុងកឋិនកាល

គឺតាំងពីថ្ងៃ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក (ថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា) ដែលហៅថាបុណ្យ កឋិន គឺបុណ្យប្រគេនសំពត់នេះឯង ដែលប្រជាពុទ្ធបរិស័ទខ្មែរតែងតែនាំយកនូវគ្រឿង សំពត់ ស្លៀកគ្របដណ្ដប់ទៅប្រគេនព្រះភិក្ខុសង្

ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស៣ ខែ ក្នុងវស្សានរដូវកន្លងមកក្នុងវត្តអារាម។ជាក់ស្តែង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នំា២០២២នេះ ពិធីបុណ្យកឋិនទានសាមគ្គី

និងអភិសេកព្រះរូប “ព្រះឥន្ទកោសីយ៍”នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបកនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទ

បានឯកភាពផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីប្រមូលបច្ចយ័យកទៅកសាង សមិទ្ធផលនានា នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ស្ថិតសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីលើកស្ទួយវិសយ័ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើននាពេលបច្ចុប្បន្ននេះនិងទៅថ្ងៃអនាគតផងដែរ។

ក្នុងគោលបំណងដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ នៅក្នុងពុទ្ធសីមាវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប។នៅក្នុងពិធីបុណ្យកឋិនទាននេះ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន

បានប្រសិទ្ធិពរជយ័ជូនដល់ពុទ្ធបរិសទ័ ដែលបានចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីតម្កល់មហាកុសលផលបុណ្យ ទៅអនាគតជាតិខាងមុខ ។

ក្នុងឱកាសនោះដែរលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជាមានការសុខសន្តិភាព មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេសដែលស្ងាត់ជ្រងុំ

ឥឡូក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក

ពោលគឺគណបក្សប្រជាជនកម្ពុជា ដែលបានកើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំមានការរីកចំរើនឆាបរហស័ទាំងពុទ្ធចក្រនិងអណាចក្រផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី