Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យក្រសួងការងារ ពន្យល់អំពីដំណើរការដោះស្រាយវិវាទការងាររបស់អតីត និងកម្មករនិយោជិតណាហ្គាវើល ដែលឈានដល់ដំណាក់កាលតុលាការ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានពន្យល់អំពីនីតិវិធី និងដំណើរការដោះស្រាយវិវាទការងាររបស់អតីត

និងកម្មករនិយោជិត ក្រុមហ៊ុនកាស៉ីណូណាហ្គាវើល ដែលបានអូសបន្លាយប្រមាណជាង១ឆ្នាំមកហើយ ចំពេលដែលកម្ពុជាកំពុងរងនូវការវាយប្រហារពីវិបត្តិជំងឺកូវីដ១៩។

លោក ហេង សួរ បានអះអាងថា វិវាទរវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីៈ បានដោះស្រាយសម្របសម្រួលចំនួន៤លើកមកហើយ ក្នុងនោះបានបញ្ចប់ទៅដោយយន្ដការក្រសួងផង និងយន្ដការតុលាការផង។

វិវាទនេះគឺជាវិវាទដែលបានកើតឡើងមុនខែមេសា ឆ្នាំ២០២១។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរូបនេះ បានគូសបញ្ជាក់ថា ការដោះស្រាយវិវាទការងាររួម គឺមាន៤ដំណាក់កាល ក្នុងនោះរួមមាន៖ *ទី១៖ ដំណាក់កាលផ្សះផ្សានៅក្រុមហ៊ុន

*ទី២៖ ក្នុងករណីផ្សះផ្សានៅកម្រិតក្រុមហ៊ុនមិនត្រូវគ្នា បន្ដផ្សះផ្សានៅកម្រិតក្រសួង

*ទី៣៖ ក្នុងករណីកម្រិតក្រសួងមិនស្រុះស្រួលគ្នាទៀត បន្ដទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល

*ទី៤៖ ក្នុងករណីក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញសេចក្ដីបង្គាប់ហើយ ភាគីទាំងពីរ មិនឯកភាពគ្នាទៀត ត្រូវបន្ដប្ដឹងទៅតុលាការ។

លោក ហេង សួរ បានឲ្យដឹងថា វិវាទចុងក្រោយរបស់កម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលនេះ បន្ទាប់ពីសម្របសម្រួលដោះស្រាយនៅក្រសួង ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយត្រូវក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញសេចក្ដីបង្គាប់

ប៉ុន្ដែកម្មករនិយោជិតបដិសេធមិនទទួលយកនូវសេចក្ដីបង្គាប់នោះ។ ទន្ទឹមនោះកម្មករនិយោជិត បានដាក់លក្ខខណ្ឌឲ្យភាគីនិយោជក អនុវត្តនូវសេចក្ដីបង្គាប់ ខណៈដែលគាត់បដិសេធរួចទៅហើយ។ បើតាមលោក ហេង សួរ ករណីវិវាទការងាររួមនេះ

ក្រសួងទទួលបានសំណូមពរពីតំណាងអតីតបុគ្គលិកណាហ្គាវើល ដើម្បីឲ្យក្រសួងធ្វើការផ្សះផ្សាឡើងវិញ ប៉ុន្ដែដំណើរការនៃការដោះស្រាយវិវាទការងាររួមនេះ មិនអាចវិលត្រឡប់ក្រោយនោះទេ ពោលនៅពេលផុតដំណាក់កាលមួយហើយនោះ ត្រូវទៅមួយដំណាក់កាលទៀត មិនអាចវិលត្រឡប់ថយក្រោយវិញបាននោះទេ។

ករណីនេះត្រូវឈានដល់ដំណាក់កាលតុលាការ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងបែបនេះថា

«បច្ចុប្បន្ននេះយើងក៏ទទួលបាននូវការសំណូមពរពីតំណាងអតីតបុគ្គលិកណាហ្គា ថាឲ្យក្រសួងផ្សះផ្សាឡើងវិញ ប៉ុន្ដែក្រសួងបានផ្សះផ្សានៅក្រុមហ៊ុន, នៅក្រសួង និងរុញទៅអាជ្ញាកណ្ដាលហើយ ដូច្នេះវាមិនអាចរុញមកក្រសួងវិញនោះទេ ពោលត្រូវឡើងទៅតុលាការ លើកលែងមានកម្មវត្ថុថ្មី ដែលផ្ដើមពីក្រុមហ៊ុនមកក្រសួង ទៅអាជ្ញាកណ្ដាលឡើងវិញ»។

ចំពោះវិវាទមួយនេះត្រូវបានលោក ហេង សួរ គូសបញ្ជាក់ថា កន្លងទៅក្រសួងបានខិតខំប្រឹងប្រែងប្រជុំសម្របសម្រួលពីគ្រប់ភាគីទាំងអស់ ចំនួន១៩លើករួចមកហើយ ពោលចាប់ពីចុងខែមីនា ឆ្នាំ២០២១។ លោកបានមើលឃើញថា បញ្ហាដែលនៅជាប់គាំងត្រង់ចំ

ណុច ដែលភាគីបុគ្គលិកដាច់ខាតទាមទារចូលធ្វើការវិញ រីឯភាគីក្រុមហ៊ុនដាច់ខាតមិនទទួលយកវិញ ដោយសុខចិត្តសងនូវសំណង់តាមច្បាប់ជាធរមាន។

លោកបានបន្ថែមទៀតថា មន្ដ្រីក្រសួងការងារ គឺជាមន្ដ្រីផ្សះផ្សាវិវាទ មិនមែនជាចៅក្រមដែលមានសិទ្ធិក្នុងការសម្រេចក្ដីនោះទេ ដូច្នេះហើយក្រសួងមានតែពន្យល់ទិដ្ឋភាពច្បាប់ដល់ភាគីទាំងសងខាងឲ្យមានការយោគយល់គ្នា ហើយក្រសួងមិនមានសិទ្ធិចាប់បង្ខំឲ្យភាគីណាមួយ ទទួលយកនូវអ្វីដែលជាគំនិតរបស់ខ្លួននោះទេ។

ដោយឡែក នៅស្ថាប័នតុលាការ គឺជាការជម្រះក្ដីដូច្នេះការសម្រេចក្ដីយ៉ាងមិច គឺមានអំណាចនៅក្នុងការអនុវត្ត។

យ៉ាងណាមិញ លោកបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ផ្ដល់នូវការយោគយល់គ្នាឲ្យបានខ្ពស់ និងត្រូវយកច្បាប់ជាគោល ព្រោះសហជីពក៏មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ រីឯនិយោជក

ក៏មិនអាចបញ្ឈប់កម្មករនិយោជិតខុសនោះទេ។ តែលោកមើលឃើញថា កន្លងទៅក្រុមហ៊ុនបានអនុវត្តទៅតាមនីតិវិធីនៃការបញ្ឈប់ការងាររួម៕

ដកស្រង់ពី៖ Fresh News