Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ជា វ៉ាន់ដេត៖ ការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន បាន​ចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល​

  • បោះពុម្ព

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា កម្មវិធីប្រកួតប្រជែង ASEAN Data Science Explorers បានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល។

លោក ជា វ៉ាន់ដេត ថ្លែងបែបនេះ នៅក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។

លោក ជា វ៉ាន់ដេត បានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាពេលនេះ គឺបានសបញ្ជាក់ឲ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងលើវិស័យឌីជីថលនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសយុវជន ដែលអាចជួយឲ្យពួកគេអាចដោះស្រាយបញ្ហានានាប្រកបដោយការច្នៃប្រឌិត ក៏ដូចជាការពង្រឹកពង្រីកសមត្ថភាព

និងការយល់ដឹងរបស់យុវជនលើជំនាញស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រី បានបន្ថែមដែរថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល តាមរយៈការអនុម័តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល

ព្រមទាំងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋក្នុងការកសាងរដ្ឋាភិបាលឌីជី ថល។

រជម្រាបថា កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers បានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ដោយបានសហការជាមួយមូលនិធិអាស៊ាន និងក្រុមហ៊ុន SAP ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers ដែលរៀប ចំធ្វើឡើងនៅកម្ពុជានេះ

គឺមានការចូលរួមប្រកួតប្រជែងពីនិស្សិតឆ្នើមចំនួន ២០រូបមកពី ១០ប្រទេសនៃសមាជិកអាស៊ាន ដែលជ័យលាភីលេខ១ គឺក្រុមយុវជននៃប្រទេសវៀតណាម ជ័យលាភីលេខ២ គឺក្រុមយុវជននៃប្រទេសព្រុយនេ និងជ័យលាភីលេខ៣ គឺក្រុមយុវជនម៉ាឡេស៊ី៕

ដកស្រង់ពី៖ កម្ពុជាថ្មី