Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាជាប់ចំណាត់ថ្នាក់១០៧ ក្នុងការប្រើប្រេងឥន្ធនៈ ខណៈអាមេរិកប្រើអស់ច្រើនជាងគេ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់កម្ពុជាបានជាប់ចំណាត់លេខ១០៧ នៃការប្រើប្រាស់ប្រេងឥន្ធនៈ

ខណៈសហរដ្ឋអាមេរិកបានប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងគេក្នុងមួយថ្ងៃ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា

មានវេបសាយមួយលើកឡើងថា ការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១០៧ ហើយនៅលើពិភពលោកអ្នកដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងគេ គឺសហរដ្ឋអាមេរិក។

មិនមានន័យថា អាមេរិកមានប្រជាជនតិចប្រទេសចិន ឥណ្ឌា ហើយប្រើប្រាស់ប្រេងតិចជាងចិន និងឥណ្ឌានោះទេ។

សម្តេចតេជោ បានលើកឡើងថា កម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់លេខ១០៧ កម្ពុជា ៤៨០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈសហរដ្ឋអាមេរិកប្រើប្រាស់ប្រេងឥ ន្ធនៈក្នុងមួយថ្ងៃ១៩លាន៦សែនបារ៉ែលប្រទេសចិន១២លានបារ៉ែល ឥណ្ឌា៤លានបារ៉ែល។សម្តេចបន្ថែមថា

លេខ១០៧ដែលកម្ពុជាជាប់នេះ គឺក្នុងចំណោមប្រ ទេស២១៤ប្រទេស។បានសេចក្តីថាគេក៏មើលទិន្នន័យនេះ គឺកម្ពុជាបានមានតួលេខនៅលើគេជាង១០០ប្រទេសនៃការប្រើប្រាស់ប្រេងឥន្ធនៈ។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា សូម្បីប្រទេសសិង្ហបុរី (សាំហ្គាពួរ)ជាប្រទេសមួយតូច ប៉ុន្តែបានប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់ផងដែរ។

ប្រទេសសិង្ហបុរី ស្ថិតក្នុងលេខទី១៦ ដោយប្រើប្រាស់ប្រេង១៣៥៧០០បារ៉ែល។ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងពីការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើផ្លូវល្បឿនលឿនថា

គ្រាន់តែគិតចាប់ផ្តើមឲ្យជិះមានរថយន្តជិះគិត២០ម៉ឺនគ្រឿងហើយដែលចំណុចនេះត្រូវប៉ាន់អ្នកនៅកំពង់សោមផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព