Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការងារ ៖ សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន​សេដ្ឋកិច្ចជាតិ​

  • បោះពុម្ព

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅ។

ថ្លែងបើកសិក្ខាសាលា ការចងក្រងឯកសារ នៃឧត្តមានុវត្តន៍ ស្ដីពីសុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន

នៅថ្ងៃទី ១៧ តុលានេះ នាខេត្តសៀមរាប លោករដ្ឋមន្ត្រី បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តគោលនយោបាយចំពោះសហគ្រាសធុនតូច និងមធ្យម

និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់តួនាទី កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

មានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ។

លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជា ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព

ការជួយរកការងារឲ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាមួយគ្នានេះជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់។ជួយសម្រួលដល់បរិយាកាស

នៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករ និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើកទឹកចិត្តចូលរួមសកម្មភាពសង្គម សកម្មភាពមនុស្សធម៌។លើសពីនេះទៀត

លោករដ្ឋមន្ត្រី បានចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្ដារោងចក្រ សហគ្រាសធុនតូច និងមធ្យម ជាសសរស្ដម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ានផងដែរ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ជាពិសេសការជំរុញ ការអនុវត្តផែនការសកម្មភាពការងាររបស់បណ្ដាញសុវត្ថិភាព

និងសុខភាពការងារអាស៊ាន ឆ្នាំ ២០២១-២០២៥ ដែលស្ថិតក្នុងសកម្មភាពអាទិភាពទី ៣ នៃកម្មវិធីការងាររបស់រដ្ឋមន្ត្រីខាងការងារអាស៊ាន និងសកម្មភាពទី ២ នៃ “ស្តង់ដារសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តល្អប្រសើរ” នៃសកម្មភាពការងាររបស់អាស៊ាន អូស្ហណេត។

លោកបណ្ឌិត អ៊ិត សំហេង សង្ឃឹមថា សិក្ខាសាលាទាំងមូល នឹងរួមគ្នាចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ ព្រមទាំងវិធីសាស្ត្រថ្មីៗយ៉ាងផុលផុស ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងតំបន់អាស៊ាន និងប្រទេសដៃគូអាស៊ាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការកំណត់បាននូវឧត្តមានុវត្តន៍ និងវិធីសាស្ត្រផ្នែកសុវត្ថិភាព និងសុខភាពការងារ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីផ្តល់ធាតុចូលបន្ថែមទៀត

ក្នុងការចងក្រងជាឯកសារ និងការបង្ហាញឲ្យឃើញអំពីការអនុវត្តល្អៗ ផ្នែកសុវត្ថិភាព និងសុខភាពការងារក្នុងតំបន់អាស៊ាន ព្រមទាំងជាកាលានុវត្តភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងតំបន់អាស៊ាន ដើម្បីយកទៅអនុវត្តផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី