Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មន្ត្រី​ក​ម្ព​ជា​ចូលរួម វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ OECD ឆ្នាំ​២០២២

  • បោះពុម្ព

ភ្នំពេញៈ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា បានសង្កត់ធ្ងន់ពីស្មារតីនៃការរួបរួមគ្នា ដើម្បីទទួលនូវ ផលប្រយោជន៍រួម ។

លោកបានបន្ថែមថា រូបិយប័ណ្ណដ៏មានតម្លៃបំផុតនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ គឺជាពេលវេលា ។

លោកបានបន្ថែមថា តាមរយៈការប្រើប្រាស់ឌីជីថលភាវូបនីយកម្ម និងម៉ូដែលព្យាករណ៍ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ យើងនឹងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលលឿនជាងមុន និង ថោកជាមុន និងអាចជួយសង្គ្រោះជីវិតមនុស្សបាន យ៉ាងហោចណាស់ សម្រាប់ខ្សែរច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យសុខាភិបាល ។

លោកបានបញ្ជាក់ថា កម្ពុជាជឿជាក់លើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្មកាន់តែជីតស្និទ្ធ ជាមួយនឹងប្រទេសនៅក្នុងនិងក្រៅតំបន់ ។

វេទិកានេះក៏មានការចូលរួមពីលោក ផាម ប៊ិញ មីញ ( Pham Binh Minh) ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃប្រទេសវៀតណាម,

លោក ប៊ុយ ថាញ់ សុន ( Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម, លោក ធីម អាយរ៉េស ( Tim Ayres) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម

និងកម្មន្តសាលនៃប្រទេសអូស្ត្រាលី, និង តំណាងប្រទេសសមាជិកអង្គការ OECD អាស៊ាន និងវិស័យឯកជន ដែលមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ៤០០នាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា