Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាត្រៀមស្បៀងជាស្រេច ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហារនិងផលប៉ះពាល់ដោយសារទឹកជំនន់

  • បោះពុម្ព

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ បានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហារ និងផលប៉ះពាល់នានា ដែលបង្កឡើងដោយសារទឹកជំនន់។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់

និងដាក់ចេញវិធានការដោះស្រាយបន្ទាន់ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះដែរ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនិងមានការអញ្ជើញចូលរួមពីលោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ, លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក

និងឧតុនិយម, លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ក្នុងអង្គប្រជុំនោះ លោក ប៉ាន សូរស័ក្ត បានលើកឡើងថា ក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ដែលបង្កឡើងដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនកន្លងទៅ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន ៖

អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់បានទាន់ពេលវេលា ក្នុងនោះរួមមាន៖ ខេត្តកំពង់ធំចំនួន ៧.៨២៥ គ្រួសារ, ខេត្តបន្ទាយមានជ័យ ២.៧៥០គ្រួសារ,

ខេត្តបាត់ដំបង ១.០០០គ្រួសារ, ខេត្តព្រះវិហារ ២៤៧គ្រួសារ, ខេត្តឧត្តរមានជ័យ ២៥០គ្រួសារ, ខេត្តសៀមរាប ៥.៩១៤គ្រួសារ (បញ្ចេញ ២លើក ក្នុងបរិមាណសរុប ១០.០៥០គ្រួសារ)។

លោកបញ្ជាក់ថា សរុបរួម គិតត្រឹមថ្ងៃទី១៤ ខែតុលាកន្លងទៅ បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦កញ្ចប់ ដែលក្នុងមួយកញ្ចប់ មានអង្ករចំនួន ២៥ គ.ក្រ, មី ០១ កេស (២៤កញ្ចប់), ទឹកត្រី ០១ យួរ (០៦ ដប), ទឹកស៊ីអ៊ីវ ០១យួរ (០៦ ដប), ទឹកសុទ្ធ ១ កេស (១២ ដប ១ ដបចំណុះ ១,៥ លីត្រ) និងត្រីខកំប៉ុង ០១ យួរ (១០ កំប៉ុង)។

លោករដ្ឋមន្រ្តីបន្ថែមថា តាមកិច្ចប្រជុំថ្នាក់បច្ចេកទេសកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែកជូនប្រជាពលរដ្ឋជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាបចំនួន ១០.០៥០គ្រួសារ និងត្រៀមជាស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជាថ្មី