Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រង និងប្រតិបត្តិការ ទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជន

  • បោះពុម្ព

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ពិភាក្សា អំពីការគ្រប់គ្រង និងប្រតិបត្តិការ ទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ចំនួន៦ទីតាំង

ដែលបានសាងសង់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នៅខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង កំពង់ធំ កំពត និងខេត្តកែប ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ

និងដឹក ជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តសាមី។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ កិច្ចប្រជុំនេះ បានរៀបចំឡើង នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដែលក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ ស្វែងរកដំណោះស្រាយ និងរៀបចំយន្តការគ្រប់គ្រង និងប្រតិបត្តិការទីលានខាងលើ។

គួរបញ្ជាក់ថា ក្រោមកិច្ចគាំទ្របច្ចេកទេសរបស់ក្រសួងបរិស្ថាន និងទិន្នន័យឌីជីថល ដែលសហការរៀបចំ ដោយក្រុមការងារ LUMA រដ្ឋបាលខេត្តទាំង៦ ដោយមានរដ្ឋបាល

ក្រុង ស្រុកពាក់ព័ន្ធ ជាសេនាធិការ នឹងសិក្សាអំពីទីតាំងបង្កើតសំណល់ ដើម្បីឈានទៅ ការរៀបចំសេវាប្រមូលចំណូល (កម្រៃសេវាសំរាម) សម្រាប់គាំទ្រការផ្តល់សេវាទាំង២ (សេវាប្រមូលដឹកជញ្ជូន និងសេវាទុកដាក់សំរាម សំណល់រឹង)៕

ដកស្រង់ពី៖ រស្មីកម្ពុជា