Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីទីម័រខាងកើត

  • បោះពុម្ព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីល្ងាចថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២

បានអញ្ជើញជួបសម្តែងការគួរសមជាមួយលោក Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែលលោកប្រធានាធិបតី

កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី ២ របស់លោកប្រធានាធិបតី Jose Ramos Horta

មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ កម្ពុជា-ទីម័រខាងកើត។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ក៏បានចូលរួមអបអរសាទរចំពោះលោក Jose Ramos Horta ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសទីម័រខាងកើត កាលពីខែមេសា ឆ្នាំ ២០២២កន្លងទៅ ដែលជាការចូលកាន់តំណែងប្រមុខរដ្ឋលើកទីពីរ របស់លោក Jose Ramos Horta។

លោកប្រធានាធិបតីទីម័រខាងកើត បានសម្តែងនូវការពេញចិត្ត ចំពោះឱកាសដ៏មានអត្ថន័យ សម្រាប់ជំនួបសំណេះ សំណាលជាមួយឯកឧត្តម ហ៊ុន ម៉ាណែត

និងបានរំលឹកអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចខិតខំប្រឹងប្រែង ចូលរួមដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ ដែលសម្តេចតេជោ មានចំពោះប្រទេស

និងប្រជាជនទីម័រខាងកើត។ជាមួយគ្នានេះ លោកប្រធានាធិបតី បានកត់សម្គាល់អំពីស្ថានភាព នៃការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេស កម្ពុជា នៅក្រោយការបញ្ចប់ទាំងស្រុងនៃជម្លោះរុំារ៉ៃរាប់ទសវត្សរ៍ ដោយលោកបានវាយតម្លៃថា ជាការអភិវឌ្ឍដែលមានលក្ខណៈជាក់ស្តែង និងប្រាកដនិយម។

ក្រៅពីនេះ លោកប្រធានាធិបតី និងឯកឧត្ដម ឧត្តមសេនីយ៍ឯក ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីទំនាក់ទំនង ប្រកបដោយសក្តានុពលរវាងប្រទេសទាំងពីរ

ជាពិសេសអំពីទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យវិនិយោគ ពាណិជ្ជកម្មនាំចេញ-នាំចូល កសិកម្ម អប់រំ ថាមពល និងការបើកជើងហោះហើរត្រង់ ជាដើម៕

ដកស្រង់ពី៖ កម្ពុជាថ្មី