Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវពលរដ្ឋកុំទម្លាក់ចោលវិធានការនានា ដើម្បីការពារកូវីដ១៩ បើទោះបីថ្ងៃម្សិលមិញមិនមានករណីឆ្លងនោះឡើយ (Video inside)

  • បោះពុម្ព

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តអំពាវនាវប្រជាពលរដ្ឋកុំទម្លាក់ចោលនូវការអនុវត្តវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីការពារជំងឺកូវីដ១៩ ព្រោះជំងឺនេះនៅមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួម និងស្តាប់តាមការរៀបចំរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ បង្ការជំងឺកូវីដ១៩ កុំឱ្យបន្តឆ្លងរីករាលដាលកាន់តែខ្លាំងក្លា នាដំណាក់ពិភពលោក ក៏ដូចកម្ពុជា ដែលជំងឺកូវីដ១៩ បានវាយលុកយ៉ាងខ្លាំង។

ការអនុវត្តវិធានការសុខាភិបាល គឺមិនត្រឹមតែនៅទប់ស្កាត់ការឆ្លងកូវីដ១៩ ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចនឹងការពារនូវជំងឺឆ្លងផ្សេងទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យដឹងថា នៅថ្ងៃម្សិលមិញនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ នោះទេ នេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩។

ក៏ប៉ុន្តែ មិនមែនន័យថាការអត់ឆ្លងជំងឺនេះ គ្មានកូវីដ១៩ នៅជិតយើងម្នាក់ៗនោះទេ ព្រោះជំងឺកូវីដ១៩ ដូចជាសត្រូវលាក់ខ្លួនដែលយើងមើលមិនឃើញដូចគ្នា ដូច្នេះ យើងមិនអាចប្រកាសជោគជ័យទៅលើសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ ក៏ប៉ុន្តែ យើងគ្រាន់តែអាចប្រកាសថាយើងជោគជ័យលើសមរភូមិប្រឆាំងកូវីដ១៩។

ក្នុងពិធីចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវយ៉ាងដូច្នេះថា៖

«បើទោះបីជាយើងអត់មានកូវីដ ក៏ដោយ ប៉ុន្តែ ត្រូវចាត់ទុកវាថាពួកវានៅក្បែរៗខ្លួន យើងហ្នឹងឱ្យធ្វេសប្រហែសបន្តិច គឺវាឆ្លងមកចំពោះខ្លួនយើង អ៊ឹចឹង សូមបងប្អូនបន្តតទៅទៀត ជាមួយនឹងការខិតខំអនុវត្តន៍វិធានការសុខាភិបាល ក្នុងនោះមានទាំងការពាក់ម៉ាស់ រក្សាគម្លាត លាងសំអាតដៃជាមួយអាល់កុល ឬសាប៊ូ ដើម្បីចៀងវាងការឆ្លងចំពោះខ្លួនយើង និងការចម្លងទៅអ្នកដទៃ»។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាមួងនឹងការចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាល និងវិធានការនានា សូមប្រជាពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្របៗគ្នា

ជាពិសេសសូមបងប្អូនកុំមើលស្រាលវ៉ាក់សាំងឱ្យសោះ ជាក់ស្តែងការយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋគ្រប់អាយុទូទាំងប្រទេស បានធ្វើឱ្យស្ថានភាពរបស់កម្ពុជា មានភាពល្អប្រសើរដែលអាចបើប្រទេសឡើងវិញ បន្ទាប់ពីកម្ពុជា បានទទួលរលកវាយប្រហារយ៉ាងខ្លាំង ដូចបណ្តាប្រទេសនានាជាដើម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា៖

«មិនមែនគ្រាន់តែ រាជរដ្ឋាភិបាល ឬមិនមែនគ្រាន់តែ ហ៊ុន សែន ម្នាក់អាចធ្វើបាននោះទេ តែជោគជ័យនេះ ជាជោគជ័យរួមដែលប្រជាជនទទួលយកនូវគោលនយោបាយ ទាក់ទងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល បានដាក់ចេញ»។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖

សរុបចំនួន១៣៧,៩៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៨៩៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

 

ដកស្រង់ពី៖ Fresh News