Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។

ខេត្តពោធិ៍សាត់ គឺជាខេត្តដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ដទៃទៀត។

លោក ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទឹកជំនន់ បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។

ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។

ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។ លោក ចេង ឡៃ បានឱ្យដឹងថា គ្រោះទឹកជំនន់នេះ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។

ទន្ទឹមនឹងការជន់លិចនេះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលទឹកលិចនេះ។

លោកអភិបាលស្តីទីខេត្ត បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជា បានឆ្លើយតបស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,០៣២គ្រួសារ ក្នុងនោះស្រុកកណ្តៀងចំនួន ២០៥គ្រួសារ និងស្រុកក្រគរចំនួន ៨២៧គ្រួសារ។

បន្ថែមពីលើនោះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានទទួលអង្ករចំនួន ១០០តោន ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា ទ្រី ភាព និងលោក ស៊ុយ សែម

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងនោះរដ្ឋបាលខេត្ត បានផ្តល់ជូនរដ្ឋបាលស្រុកបាកានចំនួន ៥០តោន សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស,

ត្រីខ១ឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, និងរដ្ឋបាលស្រុកកណ្តៀងចំនួន ៥០តោន សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារ ក្នុង ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ ដែលសុទ្ធសឹងជាគ្រួសាររងគ្រោះដោយទឹកជំនន់ និងខ្វះស្បៀងពិតប្រាកដ។

លោកអភិបាលខេត្តស្តីទី គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្មដ៏មមាញឹក ដោយមិនខ្លាចនឿយហត់ ក្នុងទឹកដីខេត្តពោធិ៍សាត់។ លោក ចេង ឡៃ បានលើកឡើងថា សកម្មភាពសម្តេចតេជោ

គឺជាកត្តាជំរុញលើកទឹកចិត្តដ៏ធំធេងដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងនាំមកនូវភាពកក់ក្តៅទ្វេឡើងថែមទៀត។

ជួសមុខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ លោក ចេង ឡៃ ប្រកាសយ៉ាងឱឡារិកបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី

និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ថែរក្សាការពារ សន្តិភាព និងផ្តល់ការអភិវឌ្ឍជាតិមាតុភូមិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News