Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ៖ អ្នកកាន់អំណាចមុខដដែលៗ តែជួយពលរដ្ឋគ្រាន់ជាងអ្នកប្រឆាំងដែលមិនជួយពលរដ្ឋ

  • បោះពុម្ព

ខេត្តពោធិ៍សាត់ ៖ ថ្លែងចំអកទៅកាន់ក្រុមប្រឆាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ពួកប្រឆាំងក៏មុខដដែលៗដូចគ្នាដែរ ក្រោយក្រុមប្រឆាំងតែងតែលើកឡើងថា អ្នកកាន់អំណាចមុខដដែល តែអ្នកកាន់ អំណាចជួយប្រជាពលរដ្ឋគ្រាន់ជាងក្រុមប្រឆាំងមិនបានជួយ។

ថ្លែងចេញពីទឹកដីខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារជូនកសិករជាង៥ពាន់គ្រួសារ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់

និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំង ខេត្តពោធិ៍សាត់នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីបានបម្រើ ការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។សម្ដេចតេជោបញ្ជាក់ថា

«ច្បាស់ណាស់ពួកប្រឆាំង និងបក្សដទៃគេថាខ្ញុំដើរឃោសនាបោះឆ្នោត បើជាក់ស្ដែងប្រជាពលរដ្ឋនៅកន្លែងហ្នឹងគេបោះឆ្នោតឱ្យមែន។

ខ្ញុំគ្រាន់ប្រាប់បន្ថែមថាបើបោះហើយបោះនៅឆ្នាំក្រោយទៀតអត់មានអីខុសទេ។ពេលមានអាសន្នអន់ក្រគេថា ឃើញមុខដដែលៗ អើអាមុខដដែលៗហ្នឹងវាយកអង្ករស្រូវពូជមកជួយប្រជាជន ឥឡូវធ្វើម៉េច បើមុខអ្នកឯងមិនដឹងនៅណាផង ដល់ពេលបោះឆ្នោតចាប់ផ្ដើមរកសន្លឹកឆ្នោត។

គេថា អ្នកកាន់អំណាចមុខដដែលៗ ប៉ុន្ដែយើងមើលពួកប្រឆាំងមុខដដែលៗដូចគ្នា»។សម្ដេចតេជោ បន្ដថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជារឿងដែលត្រឹមត្រូវណាស់ព្រោះគណបក្សប្រជាជនកម្ពុជាតែងតែចុះទៅជួយប្រជាជនដោយផ្ទាល់ និងទាន់ពេលដែលប្រជាជនជួបការលំបាក។

គណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលប្រជាជនម្តងណាឡើយ។ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ហើយបងប្អូនក៏បានឃើញហើយថា នៅពេល បងប្អូនបានបោះឆ្នោតឱ្យគណបក្សប្រជាជនហើយគណបក្សប្រជាជនមិនដែលទៅណាចោលបងប្អូននោះទេពេលមានបញ្ហាបងប្អូនជួបប្រទះជាក់ស្ដែងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២នេះ

យើងនៅជាមួយគ្នាក្នុងគ្រាលំបាកទាំងដំណាក់កាលមានគ្រោះទឹកជំនន់ផងមានបញ្ហាកូវីដ គឺយើងបោះស្រាយ»។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ បន្ថែមថា អ្វីគួរឱ្យសោកស្ដាយនោះ ជំងឺកូវីដ-១៩ បានវា.យប្រហារជុំវិញពិភពលោករាប់ទាំងកម្ពុជា ហើយមានប្រជាពលរដ្ឋកម្ពុជាស្លា.ប់ជាង៣ពាន់នាក់ផងដែរ។ប៉ុន្ដែរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រជាពលរដ្ឋ

ដើម្បីដោះស្រាយបញ្ហាទាំងនេះតាមរយៈរាជរដ្ឋាភិបាលបានបង្ហាញច្បាស់ថា នេះជាទទួលខុសត្រូវខ្ពស់ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លា.ប់ដោយខ្វះស្បែងអាហារនោះទេ៕

ដកស្រង់ពី៖ កោះសន្តិភាព