Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ សម្រេចឲ្យពលរដ្ឋរស់នៅបឹងទន្លេសាបមិនរុះរើ តែគ្រាន់យកមកវិញនូវដីទន្រ្ទានដោយអ្នកមានអំណាច

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសថា ប្រជាពលរដ្ឋរស់នៅបឹងទន្លេសាបមិនត្រូវរុះរើទៅណាឡើយ ដោយឱ្យពួកគាត់រស់នៅបន្ដទៀត តែគ្រាន់យកមកវិញនូវដីទន្ទ្រានដោយអ្នកមានអំណាច

ឬជនខិលខូចទាំងឡាយ ហើយត្រូវដាំកូនឈើឡើងវិញផងដែរ។ថ្លែងនាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករ

ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងដំណើរជួបសំណេះសំណាលជាមួយមន្ដ្រីរាជការទាំងអស់នៅជុំវិញបឹងទន្លេសាប សម្ដេចបានចេញបទបញ្ជាឱ្យយកចិត្តទុកដាក់មើលការខុសត្រូវ និងរៀបចំជូនប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប។

សម្ដេចតេជោ បន្ដថា មានប្រជាពលរដ្ឋខ្លះរស់នៅតំបន់បឹងទន្លេសាបរាប់រយឆ្នាំមកហើយទោះបីនៅតំបន់២ ឬតំបន់៣ ក៏អាចសម្រួលឱ្យប្រជាពលរដ្ឋរស់នៅកន្លែងនោះដែរ។

ជាមួយដែរសម្ដេចណែនាំឱ្យឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម

និងសំណង់នឹងធ្វើកិច្ចការងារនេះជាមួយបណ្ដាខេត្តជុំវិញបឹងទន្លេសាបឱ្យហើយមុនចូលឆ្នាំខ្មែរឆ្នាំ២០២៣។លើសពីនេះទៅទៀត សម្ដេចតេជោ ក៏លើកឡើងថា ការដោះស្រាយបញ្ហាបឹងទន្លេសាបនេះធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានស្ថេរភាពនៅក្នុងការកសាងជីវភាពរស់នៅ។

បន្ថែមពីនេះ សម្ដេចក៏ទទួលស្គាល់កំហុស ក្រោយចុះហត្ថលេខាលើអនុក្រិដ្ឋ កាលពីឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ដោយរៀបចំតែតំបន់៣ តំបន់២ និងតំបន់១ បន្ទាប់មកទៀត សម្ដេចរកឃើញវិធីសាស្ដ្រ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅផង និងថែទាំងបឹងទន្លេសាបបានផងដែរ។ សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា

៖«យើងរកវិធីសាស្ត្រ ដើម្បីឱ្យពលរដ្ឋអាចរស់នៅបានផង និងយើងថែទាំបឹងទន្លេសាបបានផង។ចឹងតំបន់ដែលប្រជាជនធ្លាប់រស់នៅឱ្យពួកគាត់រស់នៅបន្ដទៀតទៅ

តែកុំរើគាត់ចេញព្រោះកន្លែងនោះ ខ្ញុំនៅចាំបានកន្លែងខ្លះខ្ញុំទៅធ្វើសាលាកន្លែងហ្នឹងទៅទៀត កន្លែងខ្លះធ្វើសាលាឱ្យផុតពីទឹក កន្លែងខ្លះធ្វើសាលាបណ្ដែតទឹកទៅទៀត ចឹងយកគាត់ទៅណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋរបស់យើងរស់នៅដោយមិនប្រាកដវិជ្ជា តើអាញរស់នៅកន្លែងណាទៀត?»។

សម្ដេចតេជោ បន្ដថា «ថ្ងៃនេះខ្ញុំ បញ្ជូនសារជាក់លាក់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទន្លេសាប ប៉ុន្ដែខ្ញុំគ្រាន់តែសូមត្រឡប់យកមកវិញនូវដីដែលទន្ទ្រានដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិកចាស់តែប៉ុណ្ណោះ ហើយយើងត្រូវដាំកូនឈើឡើងវិញ ដើម្បីឱ្យទៅជាព្រៃលិចទឹកសម្រាប់ប្រជាពលរដ្ឋ»។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំកាប់ព្រៃលិចទឹកបន្ដទៀត។

សម្ដេចរំលឹកថា សម្ដេចធ្លាប់ដាក់ចេញបទបញ្ជាថា បើនៅក្នុងតំបន់៣ កាន់ដីឱ្យពួកគាត់ ដើម្បីឱ្យទទួលផលលើផ្ទៃដី ១០០០ហិកតា ក្រោយមកទៀត សម្ដេចក៏ផ្ដល់ដី១០ភាគរយៈបន្ថែមទៀត។សម្ដេចចាត់ទុកថា ការធ្វើដូចនេះជាការដោះស្រាយរយៈពេលវែងព្រមទាំងដាក់ចេញក្របខណ្ឌគោលនយោបាយបឹងទន្លេសាបផងដែរ។

សម្ដេចថា ម្ខាងត្រូវរក្សាបឹងទន្លេសាបឱ្យបានម្ខាងទៀតក៏ត្រូវគិតគូរដល់ប្រជាជនដែលពួកគាត់រស់នៅរាប់រយឆ្នាំមកហើយ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២២ បានប្រកាសអំពីសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ

ឬអាចក្រោម១០ឆ្នាំចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តារបានបន្ទាប់ពីបានទប់ស្កាត់ការកាប់ទន្ទ្រាន និងដកហូតការកាន់កាប់ដោយខុសច្បាប់ កាលពីចុងឆ្នាំ២០២១។

ខេត្តនៅជុំវិញបឹងទន្លេសាបទាំង៦នោះរួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម៕

ដកស្រង់ពី៖ កោះសន្តិភា