Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការទី៥ ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ទាក់ទងវឌ្ឍន៍ភាពវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោក ឈិត គឹមយាត ប្រធានស្តីទី គណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ

ដើម្បីឆ្លើយសំណួរមួយចំនួនទាក់ទងដំណើរការវិវឌ្ឍនៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា រួមជាមួយបញ្ហាប្រឈមនានា ដែលក្រសួងព័ត៌មាន ត្រូវធ្វើការដោះស្រាយ និងបំពេញឲ្យបានល្អ។ លោក ឈិត គឹមយាត បានជម្រាបជូនអំពីគោលបំណងនៃកិច្ចពិភាក្សា

គឺដើម្បីស្វែងយល់អំពីការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានរបស់ខេត្ត ដូចជា វិទ្យុ ទូរទស្សន៍ កាសែត ទស្សនវដ្តី ជាដើម។

លោកបានបញ្ជាក់ថា កិច្ចពិភាក្សានាពេលនេះ គឺដើម្បីពិភាក្សាលើបញ្ហានានា និងជួយគ្នាទៅវិញទៅមកលើការ កែសម្រួលច្បាប់ និងបញ្ហាមួយចំនួនដែលព្រឹទ្ធសភាបានចុះទៅមូលដ្ឋាន ដែលនេះគឺជាតួនាទីរបស់ព្រឹទ្ធសភា ហើយមិនមែនជាការវាយតម្លៃទៅលើសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបាននោះទេ។

លោកបញ្ជាក់បន្ថែមអំពីមុខងាររបស់ព្រឹទ្ធសភា គឺនីតិកម្ម ត្រួតពិនិត្យ និងតំណាង និងបានលើកឡើង អំពីកម្រងសំណួរចំនួន ដែលគណៈកម្មការទី៥ បានផ្ញើជូនក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងរាយការណ៍។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជម្រាបជូនអំពីវឌ្ឍនភាពរបស់ក្រសួងព័ត៌មាន ទាក់ទងនឹងអនុវត្តតួនាទីភារកិច្ច ដែលអនុវត្តស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនជាតិ។

លោករដ្ឋមន្ដ្រី បានរំលេចអំពីការរៀបចំប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជា ទទក បន្ថែមដែលក្រៅពី ទទក១ ផ្សាយព័ត៌មានទូទៅ គឺទទក២ ផ្សាយកម្មវិធីអប់រំ

សម្រាប់ការបង្រៀនតាមប្រព័ន្ធអនឡាញ កាលពីកំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩ រួមទាំងគម្រោង ទទក៣ មានកម្មវិធីផ្សព្វផ្សាយព័ត៌មានកំសាន្តសប្បាយ។

ចំពោះ AKP មានផ្សាយជាភាសាអង់គ្លេស បារាំង និងអារ៉ាប់ ហើយការផ្សព្វផ្សាយរបស់វិទ្យុជាតិកម្ពុជា តាមរលកធាតុអាកាស AM និង FM ហើយសម្រាប់វិទ្យុជាតិ FM 96 គឺផ្សាយសម្រាប់ទេសចរណ៍ និងយុវជន ដែលមានជាភាសាខ្មែរ ភាសាចិន និងវៀតណាម។

ជាមួយនេះ ក៏មានកម្មវិធីវិទ្យុ FM តាមបណ្តាខេត្ត ក្នុងនោះ វិទ្យុជាតិខេត្ត រតនគីរី ក៏មានផ្សាយជាភាសា ព្រៅ ព្នង ទំពួន គ្រឹង និងចារាយ។

ជាមួយនេះ ក្រសួងក៏ត្រៀមរៀបចំបង្កើតស្ថានីយវិទ្យុនៅលើភ្នំបូកគោក ដែលមានកម្ពស់ខ្ពស់ អាចផ្សាយបានបានឆ្ងាយ ពិសេសមានសារៈ ប្រយោជន៍ដល់ប្រជានេសាទអ្នកធ្វើដំណើរតាមសមុទ្រ និងកងទ័ពដែលប្រចាំការតាមបណ្តាកោះ អាចស្តាប់បានការផ្សាយព័ត៌មាន ដំណឹងទាន់ហេតុការណ៍ថ្មីៗ។

ទាក់ទងនឹងអ្នកសារព័ត៌មាន គឺក្រសួងមានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីគ្រប់គ្រង ហើយដោះស្រាយវិវាទអ្នកសារព័ត៌មាន ក្រសួងមានមេធាវីប្រចាំក្រសួង និងមេធាវីស្ម័គ្ររបស់សម្តេចតេជោផងដែរ សម្រាប់ជួយសម្របសម្រួល និងដោះស្រាយ ក្នុងករណីដែលអ្នកសារព័ត៌មានអនុវត្តត្រឹមត្រូវតាមវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែម តាមរយៈរដ្ឋធម្មនុញ្ញកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងការបញ្ជេញមតិ ប៉ុន្តែករណីដែលប្រើប្រាស់សិទ្ធិនេះ ដោយបំពាននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រសួងកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់របបសារព័ត៌មាន ដើម្បីពង្រឹងការគ្រប់គ្រងអ្នកសារព័ត៌មានឲ្យកាន់តែល្អប្រសើរ និងសិទ្ធទទួលព័ត៌មានរបស់ប្រជាពលរដ្ឋទូទៅផងដែរ។

លោកក៏បានបញ្ជាក់ជូនអំពីបញ្ហាប្រឈមដែលក្រសួងជួបប្រទះនោះ គឺបញ្ហាហិរញ្ញវត្ថុ និងធនធានមនុស្ស ដែលនៅមានកម្រិតនៅឡើយ និងពុំទាន់អាចឆ្លើយតបបានទាន់ពេលវេលា និងគ្រប់គ្រាន់លើកិច្ចការព័ត៌មាន និងផ្សព្វផ្សាយ។

ទាក់ទងទៅសំណួរពាក់ព័ន្ធការផ្លាស់ប្តូរប្រពន្ធ័ការផ្សាយ ពីអាន់ណាឡូក មកប្រព័ន្ធឌីជីថល លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ពីសារៈសំខាន់ដែលត្រូវផ្លាស់ប្តូរស្របតាមការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងពិភពលោក ហើយកន្លងមកនេះទូរទស្សន៍រដ្ឋ និងឯកជនក្នុងស្រុកមួយចំនួន បានប្តូរមកប្រើប្រព័ន្ធឌីជីថល នេះជាបណ្តើរៗរួចមកហើយ។

ជាមួយគ្នានោះ ប្រធានស្តីទីគណៈកម្មការទី៥ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង រួមជាមួយនិងសមិទ្ធភាពដែលក្រសួងព័ត័មានសម្រេចបាន។

លោកក៏បានបញ្ជាក់បន្ថែមអំពីបញ្ហាមួយចំនួន ដែលទទួលបានពីមូលដ្ឋាន និងមានសំណូមពរចំនួន៣

គឺទី១៖ ស្នើពិនិត្យ និងរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឲ្យបានឆាប់តាមដែលអាចធ្វើបាន,

ទី២៖ ស្នើកំណត់លក្ខខណ្ឌឲ្យបានច្បាស់បន្ថែមទៀត ចំពោះការស្នើសុំប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មាន

និងទី៣៖ បើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានឲ្យបានច្រើនបន្ថែមទៀត។

លោក ឈិត គឹមយាត បានធ្វើការបូកសរុបកិច្ចពិភាក្សា និងបញ្ជាក់ថាគណៈកម្មការទី៥ និងរៀបចំរបាយការណ៍នៃកិច្ចពិភាក្សានាឱកាសនេះ គោរពជូនសម្តេចប្រធានព្រឹទ្ធសភា និងគណៈកម្មការទាំងអស់បានជ្រាប៕

ដកស្រង់ពី៖ Fresh News