Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកស្អែកសម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់ពួកគេ។

សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ បានអញ្ជើញជាអធិបតីចំនួនប្រមាណ ១៨លើករួចមកហើយ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះមានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។

ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាសាកលវិទ្យាល័យមួយ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់, សេដ្ឋកិច្ច, និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

បើតាមលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យមានចំនួនសរុប ៦១,១៩៦នាក់ (នារី ២៣,៤៩៧នាក់) ក្នុងនោះនិស្សិតបរទេសមានចំនួន ២០៩នាក់ (នារី ៨៤នាក់)។

និស្សិតជ័យលាភីទាំងនោះ បាននិងកំពុងបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ,និងមួយចំនួនកំពុងដំណើរការអាជីវកម្មផ្ទាល់ខ្លួន។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, មន្រ្តី, បុគ្គលិក, សាស្រ្តាចារ្យក្របខ័ណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៥៨៩នាក់ (នារី ១៤៦នាក់) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៤,៤៧២នាក់ (នារី ៧,២៨៨នាក់) ក្នុងនោះមាននិស្សិតបរទេសចំនួន ៤៣នាក់ នារី ២៣នាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំ

ជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃ គុណភាពអប់រំជាប្រចាំ ដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំ

និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាបានចំនួន ៤៤ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត និងសាស្រ្តាចារ្យ លើការសិក្សា, ការបង្រៀន,

និងការស្រាវជ្រាវ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់ តែប្រសើរ។ ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យ ជាដៃគូនានា បានចំនួន ១,៧៥៩នាក់។

ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះសាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៤៦នាក់ (នារី ៣១នាក់) ទៅបន្តការសិក្សានៅបរទេស និងបញ្ជូន និស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន ១០នាក់ (នារី៥នាក់) នៅប្រទេសបារាំង ជប៉ុន ឥណ្ឌូនេស៊ី។

ក្រៅពីនេះ និស្សិតចំនួន ២៤រូប បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិពីចម្ងាយ តាមប្រព័ន្ធអនឡាញចំនួន ៨ប្រកួត ពាក់ព័ន្ធនឹងនីតិអន្តរជាតិ។

នៅដើមឆ្នាំ២០២៣ ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ៣០រូប ទៅចូលរួមការប្រកួតសវនការប្រឌិត អន្តរជាតិចំនួន ១០ប្រកួតបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News