Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស.ស.យ.ក. ថ្វាយព្រះអំណរព្រះរាជគុណព្រះមហាក្សត្រ សម្តេចម៉ែ ព្រះរាជវង្សានុវង្ស និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលយាង និងអញ្ជើញ ទត និងទស្សនា ការសម្តែងក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»

  • បោះពុម្ព

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះសារថ្វាយព្រះអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចម៉ែ និងថ្លែងព្រះអំណរគុណ និងអរគុណថ្វាយ និងជូន ព្រះរាជវង្សានុវង្ស សម្តេច ក៏ដូចជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលយាង និងអញ្ជើញ ទត និងទស្សនា ការសម្តែងក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»។

តាមរយៈ Facebook ផ្លូវការរបស់ ស.ស.យ.ក. បានបញ្ជាក់យ៉ាងដូច្នេះថា «សូមក្រាបថ្វាយព្រះអំណរព្រះរាជគុណយ៉ាងខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពថ្លែងព្រះអំណរគុណ

និងអរគុណថ្វាយ និងជូន ព្រះរាជវង្សានុវង្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិស្សុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញា លោកឧកញា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលយាង និងអញ្ជើញ ទត និងទស្សនាការសម្តែងក្នុង

ព្រះរាជកម្មវិធី «១០០ ព្រះវស្សា នៃ ព្រះបិតាឯករាជ្យជាតិ» នារាត្រីថ្ងៃទី៣១ តុលា ឆ្នាំ២០២២ ដែលនេះជាមហាកិត្តិយសដ៏ធំធេងថ្លៃថ្លារបស់ទូលព្រះបង្គំយើងខ្ញុំ ដែលជាអ្នករៀបចំ»។ ស.ស.យ.ក. បានបន្តថា

«ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកអញ្ចលីប្រណម្យ បួងសួងដល់អស់វត្ថុសក្តិសិទ្ធក្នុងលោក គុណបុណ្យព្រះរតនត្រៃ កែវទាំង៣ បារមីទេវតាថែរក្សាព្រះមហាស្វេតឆត្រ

និងទឹកដីព្រះរាជាណាចក្រកម្ពុជា យាងព្រោះព្រំស័ព្ទាធុការពរជ័យ ថ្វាយព្រះករុណាថ្លៃវិសេស សម្តេចម៉ែ ព្រមទាំងសម្តេច ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញា លោកឧកញា អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ប្រការ»។

នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី

«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ

មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល អមដំណើរដោយថ្នាក់ដឹកនាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រព ចតុម្មុខមង្គល។

ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន

ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ

ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។

ក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» ក៏មានការយាង និងអញ្ជើញ ចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៤០០អង្គ/នាក់។

សូមជម្រាបជូនថា ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានផ្តួចផ្តើម និងរៀបចំដោយមូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា

និងដោយមានការចូលរួមសហការពី ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា៕

 

 

 

 

 

 

ដកស្រង់ពី៖ Fresh News