Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​ជួយ​ជួលជុល និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​មូលដ្ឋាន​របស់គាត់​

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណសាលាខណ្ឌដង្កោនៅព្រឹកថ្ងៃទី០១ វិច្ឆិកានេះ ប្រជាពលរដ្ឋខណ្ឌដង្កោបានស្នើ និងសំណូមពរជាច្រើន ពិសេសអោយជួយជួលជុលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន និងការស្នើសុំប្តូរការបង់លុយថ្លៃសម្រាមជាដុល្លារមកជាលុយខ្មែរវិញ ជាដើម។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។វេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិងសំណើរផ្ទាល់មាត់ចំនួន៨នាក់និងសំណើរជាលាយលក្ខណ៍អក្សរចំនួន៣៦បញ្ហា ។

ចំពោះ សំណួរនិងសំណើរផ្ទាល់មាត់រួមមាន៖ ការស្នើអោយអាជ្ញាធរជួយស្ថាបនាផ្លូវ លូ តបណ្តាញទឹកស្អាត បំពាក់ភ្លើងបំភ្លឺសាធារណៈ ការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសម្រាមជាដុល្លារមកជាលុយខ្មែរវិញ និងការសុំ បង្កើតអនុវិទ្យាល័យបន្ថែមនៅសង្កាត់ព្រៃសនិងការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូបនៅវិទ្យាល័យហ៊ុន សែនព្រែកកំពឹស ខណៈវិទ្យាល័យនេះមិនមាននាយកសាលាយូរហើយ។

ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់ទាំង៨នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌ រាជធានីនិងមន្ទីរជំនាញធ្វើការបកស្រាយបំភ្លឺភ្លាមៗជូនប្រជាពលរដ្ឋផងដែរ ដោយរាល់សំណើរ

សំណូមពរខ្លះត្រូវបានដោះស្រាយបានលទ្ធផលភ្លាមៗនិងសំណើរ សំណូមពរខ្លះទៀតរងចាំប្រជុំនិងពិភាក្សាដោះស្រាយជូននៅពេលក្រោយបន្តបន្ទាប់ទៀត។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា ៖ ការជួលជុលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន នាប៉ុន្មានឆ្នាំនេះ ពិតជាមានបញ្ហាមួយចំនួន

ព្រោះតែគម្រោងខ្លះត្រូវខកខានឬពន្យាពេលដោយបញ្ហាសារជម្ងឺកូវីដ-១៩ តែរាល់សំណើរនិងសំណូមពរខ្លះរបស់បងប្អូន មានមួយចំនួនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ ។

ចំណែកសំណើររបស់បងប្អូននៅក្រៅគម្រោងយើងនឹងយកទៅដាក់នៅក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ សង្កាត់នៅឆ្នាំបន្តបន្ទាប់ទៀត ពោលគឺរាល់សំណើរ សំណូមពររបស់បងប្អូន ត្រូវតែដោះស្រាយជូនមិនអាចទុកចោលនោះទេ។

ចំពោះការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសម្រាមជាដុល្លារ មកជាលុយខ្មែរវិញនោះ លោកស៊ុយ សេរិទ្ធ បានបញ្ជាក់ថា៖

ក្រុមហ៊ុន ប្រមូលសំរាមទាំង៣គឺសុទ្ធតែភាគហ៊ុនធំមកពីបរទេស ដែលក្រុមហ៊ុនទាំងនោះតម្រូវអោយបង់ប្រាក់ជាដុល្លារ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញនិងប្រជុំ ពិភាក្សាជាមួយធនាគារជាតិបន្តទៀតជុំវិញបញ្ហានេះ។ចំពោះការសំណើរសុំបង្កើតអនុវិទ្យាល័យបន្ថែមនៅសង្កាត់ព្រៃស

ត្រូវបានលោកម៉ប់ សារិន បញ្ជាក់ថា៖ សំណើរនេះត្រូវការចាយលុយច្រើនណាស់ ទាំងទៅលើការទិញដី សាងសង់អគារជាដើម ។

តែទោះជាយ៉ាងអាជ្ញាធរនឹងពិនិត្យលទ្ធភាព មើលទៅលើសាលាមឋមសិក្សានៅក្នុងសង្កាត់នេះ ថាតើអាចយកមួយចំណែកណានៃសាលាបឋមសិក្សានោះ បង្កើតជាអនុវិទ្យាល័យបានឬយ៉ាងណា។ចំពោះការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូបនៅវិទ្យាល័យហ៊ុន សែនព្រែកកំពឹស

យើងនឹងពិនិត្យពិភាក្សាជ្រើសជ្រើសនៅពេលឆាប់ៗនេះ។ ចំពោះ ការស្នើសុំតបណ្តាញទឹកស្អាត ខាងមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ដែរថា៖

ចំពោះការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅមានការខ្វះខាតជាការពិត ព្រោះតែរាជធានីភ្នំពេញ អភិវឌ្ឍន៍លឿនពេក គម្រោងយើងតាមមិនទាន់ទេ។

ប៉ុន្តែទោះជាយ៉ាងណារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងពិនិត្យលទ្ធភាពតបណ្តាញទឹកជូនបងប្អូន ពោលគឺ បើមានបំពង់មេហើយ សូមបងប្អូនរួសរាន់ធ្វើសំណើរមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអោយបានលឿន ដើម្បីអោយក្រុមការងារចុះពិនិត្យជាក់ស្តែងនិងតជូន៕

ដកស្រង់ពី៖ រស្មីកម្ពុជា