Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជំនាញកម្ពុជា តំបន់ និងជប៉ុនជជែកគ្នាអំពី ការងារអភិវឌ្ឍន៍ច្រករបៀងខាងលិច-ខាងកើត សម្រាប់ឆ្នាំ២០២២

  • បោះពុម្ព

ភ្នំពេញៈ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាសហប្រធានកិច្ចប្រជុំលើកទី១ របស់ក្រុមការងារអភិវឌ្ឍន៍ច្រករបៀងខាងលិច-ខាងកើត សម្រាប់ឆ្នាំ២០២២ ជួបពិភាក្សាការងារជាមួយភាគីជប៉ុន ដឹកនាំដោយលោក ជីយូ កូអ៊ីជី ( Chiyo Koichi) អគ្គនាយករងទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ មានការចូលរួមដោយគណៈប្រតិភូមកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងគណៈប្រតិភូជប៉ុន ព្រមទាំងលេខាធិការដ្ឋានអេកម៉ិកប្រចាំទីក្រុងបាងកក នៃប្រទេសថៃផងដែរ។

លោកអគ្គនាយក និងជាសហប្រធានដឹកនាំកិច្ចប្រជុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនសមាជិកអង្គប្រជុំទាំងអស់ និងស្នើសុំផ្តល់ការគាំទ្រ និងចូលរួមផ្លាស់ប្តូរមតិយោបល់លើរបៀបវារៈនៃកិច្ចប្រជុំនីមួយៗ។

អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១៣ (២) វឌ្ឍនភាពនៃចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ

២.០ (MIDV 2.0) និង (៣) ការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១៤ នាពេលខាងមុខ។ អង្គប្រជុំក៏បានលើកពីបច្ចុប្បន្នភាពនៃការអនុវត្តគម្រោងទាំងចាស់ទាំងថ្មី ដែលជួយប្រទេសសមាជិកមេគង្គលើសសរស្តម្ភទាំងបីគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរថាមពល។

អង្គប្រជុំបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌតំបន់តាមរយៈការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងនានាដែលកំពុងអនុវត្ត ក៏ដូចជាគម្រោងថ្មីៗ

ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍដល់ប្រទេសសមាជិកមេគង្គ ហើយទន្ទឹមនឹងនោះ អង្គប្រជុំនឹងត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពជូនកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុនដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ៕

ដកស្រង់ពី៖ រស្មីកម្ពុជា