Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំ​អភិបាលក្រុង​អាស៊ាន និង​កិច្ចប្រជុំ​អភិ​បាល​រាជធានី និង​រដ្ឋធានី​អាស៊ាន នឹង​ធ្វើ​ឡើង​នៅ​ដើមខែ​ធ្នូ​នេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖

ដើម្បីអោយដំណើរនៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលមួយចំនួនទៀត ប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង១៤

ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបំផុត ពិសេសការដាក់កម្លាំង ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាល

នៅតំបន់ស្មុគស្មាញអោយបានខ្លាំងក្លា ព្រោះថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ីជាដើម នឹងមកចូលរួមនៃកិច្ចប្រជុំនេះ។លោកឃួង ស្រេង ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ៖

កម្លាំង និងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខអោយបានខ្លាំងក្លាបំផុត ដាច់ខាតមិនអោយភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។ លោកនួន ផារ័ត្ន អភិបាលរងរាជធានី បានមានប្រសាសន៍លើកឡើងថា ៖ សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី

និងរដ្ឋធានីអាស៊ាន (MGMAC) ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។ ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះអោយបានម៉ត់ចត់។

លោកបញ្ជាក់ថា៖ គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ហើយ ដែលយើងបានអញ្ជើញអោយមកចូលរួម ហើយយើងក៏បាននិងកំពុងអញ្ជើញអភិបាលក្រុងធំៗជាបន្តបន្ទាប់ទៀតផងដែរ។

ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុង និងទីក្រុង ពិសេសធ្វើអោយទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។

គួរបញ្ជាក់ថា៖ គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន៧១រូប ដែលមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោកនួន ផារ័ត្ន អភិបាលរងរាជធានី ជាអនុប្រធានប្រចាំការ៕

ដកស្រង់ពី៖ កម្ពុជាថ្មី