Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-ជប៉ុន ជំរុញការបណ្តុះបណ្តាល​កម្លាំងពលកម្មជំនាញក្នុងបរិបទនៃឧស្សាហកម្ម ៤.០

  • បោះពុម្ព

(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន បានជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ក្នុងបរិបទនៃឧស្សាហកម្ម ៤.០ តាមរយៈការបង្កើតមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលមជ្ឈមណ្ឌលនេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។

លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីគាំទ្រដល់ឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន មជ្ឈមណ្ឌល CJDM នឹងបណ្តុះបណ្តាលធនធានមនុស្ស ដែលប្រើសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថលផលិតជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំផ្សេងៗ

សម្រាប់ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស។ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា

-ជប៉ុន មានប្រសាសន៍ថា មជ្ឈមណ្ឌល CJDM មានបំណងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងផ្នែកឧស្សាហកម្មឌីជីថល សម្រាប់បំពេញតម្រូវការលើវិស័យនេះ នាពេលអនាគត ដែលនឹងជំរុញឱ្យកម្ពុជា ជាប្រទេសរីកចម្រើនខាងឧស្សាកម្ម និងកម្មន្តសាល។

លោកបន្តថា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនេះ នឹងទាក់ទាញបានក្រុមហ៊ុនមកវិនិយោគ លើវិស័យឧស្សាហកម្ម៤.០ នៅកម្ពុជាបន្ថែមទៀត នាពេលខាងមុខ ដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងវិស័យនេះ។

លោកមានប្រសាសន៍ថា «ការបង្កើតមជ្ឈមណ្ឌល CJDM គឺដើម្បីបង្ហាញថា ពីខ្មែរដើម្បីខ្មែរ ខ្មែរអាចធ្វើបាន»។ មជ្ឈមណ្ឌល CJDM ត្រូវបានគាំទ្រ និងផ្តល់ជំនួយដោយជប៉ុន ។ CJDM នឹងដាក់សម្ពោធជាផ្លូវការនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត និងសេវាកម្មនៅក្នុងវិស័យផលិតកម្មឌីជីថលនៅកម្ពុជា។

លោក Jun Arii នាយកក្រុមហ៊ុន DMG MORI Thailand បានលើកឡើងថា ក្នុងឆ្នាំដំបូង គឺនៅឆ្នាំ២០២៣ គ្រូពីកម្ពុជាចំនួន៣រូប នឹងត្រូវបានបញ្ជូនទៅរៀន និងហ្វឹកហាត់ការងារនៅប្រទេសជប៉ុន ដើម្បីឱ្យពួកគេមានសមត្ថភាព មកបណ្តុះបណ្តាលនិស្សិតនៅកម្ពុជាផ្សេងទៀត នៅឆ្នាំបន្តបន្ទាប់វិញ។

លោក Satoshi Hashimoto ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន DMG MORI ប្រចាំអាស៊ីបានថ្លែងថា «ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ខ្ញុំរំពឹងថា មជ្ឈមណ្ឌល CJDM នឹងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។

មជ្ឈមណ្ឌលនេះនឹងបណ្តុះបណ្តាលវិស្វករជំនាញជាន់ខ្ពស់ នៅក្នុងបរិបទនៃគម្រោងឧស្សាហកម្ម ៤.០ ។

វិស្វករជំនាញនឹងកាន់តែមានតម្រូវការ សម្រាប់សំណង់នានា មិនថាអគារ ស្ពាន ថ្នល់...ឬអចលនទ្រព្យផ្សេងទៀត។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដែលមានធនធានមនុស្ស មានជំនាញផលិតកម្រិតពិភពលោក ។

ហើយនៅពេលអនាគតនឹងមានវិនិយោគិនកាន់តែច្រើន ចូលមកកាន់កម្ពុជា ដែលក្នុងនោះក៏មានវិនិយោគគិនជប៉ុនផងដែរ តាមរយៈការរីកចម្រើននៃធនធានមនុស្សក្នុងវិស័យនេះ។

ខ្ញុំរំពឹងថាកម្ពុជានឹងអាចពឹងផ្អែកលើធនធានមនុស្សក្នុងស្រុក ដែលមានជំនាញកម្រិតស្តង់ដារអន្តរជាតិ»។

បច្ចុប្បន្ននេះ ម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបី គឺ LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY បាននាំចូល មកកាន់មជ្ឈមណ្ឌល CJDM ដែលមានតម្លៃសរុបប្រមាណ៥លានដុល្លារអាមេរិក។

ក្នុងចំណោមម៉ាស៊ីនទាំង៣នេះ ម៉ាក LEASERTEC 300 DED hybrid មានតែ ៤ប៉ុណ្ណោះក្នុងពិភពលោក គឺ នៅកម្ពុជា ជប៉ុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង។

ម៉ាស៊ីននេះ មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំ ពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕

ដកស្រង់ពី៖ Fresh News