Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរមីន នឹងរៀបចំតាំងពិព័រណ៍ខួប ៣០ ឆ្នាំ នៃសកម្មភាពមីន នៅកម្ពុជា

  • បោះពុម្ព

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានតម្លៃជាង ១៦០០ លានដុល្លារអាមេរិក ប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងនឹងចំណាយពេលសាងសង់ឲ្យរួចរាល់រយៈពេលជាង ៤ ឆ្នាំ គឺចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើការជំរុញការងារសិក្សាសមិទ្ធិលទ្ធភាព និងការព្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន

តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៧ ខណៈបច្ចុប្បន្នឈានទៅរកការចុះកិច្ចសន្យាតាមការគ្រោងទុកនាពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងបន្តថា គម្រោងផ្លូវល្បឿនលឿនទី ២ នេះ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានវិនិយោគមួយទៀត

នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន នាពេលខាងមុខ មុនពេលការបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូនពីព្រំដែនកម្ពុជា-វៀតណា

ម ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលនាំមកនូវការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង ការធ្វើដំណើរកាន់តែលឿន និងមានសុវត្ថិភាព និងអត្ថប្រយោជន៍សំខាន់ៗជាច្រើនទៀត។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បើតាមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ នឹងបញ្ចប់ដំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម ហើយនឹងធ្វើការតភ្ជាប់គ្នាត្រង់ចំណុចដែលទទួលបានការឯកភាពទ្វេភាគីតែម្ដង។

តាមការសិក្សាលើសមិទ្ធិលទ្ធភាព នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង គឺមានប្រវែងសរុប ១៣៨ គីឡូម៉ែត្រ

ដោយកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម ក្នុងគម្រោងចំណាយសរុប ១.៦៣៨ លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ កម្ពុជាថ្មី