Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ឌិត ហ៊ុន ម៉ាណែត៖ ការរៀបចំរចនាសម្ព័ន្ធ និងកំណត់របៀបរបបការងារ ឱ្យបានច្បាស់លាស់ គឺជាកត្តាសំខាន់សម្រាប់ធានាចីរភាព និងនិរន្តភាពគ្រប់កិច្ចការ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពី គណបក្សប្រជាជនកម្ពុជា បានចែករំលែកទស្សនទានរបស់លោកថាការរៀបចំរចនាសម្ព័ន្ធនិងកំណត់នូវរបៀបរបការងារឱ្យបានច្បាស់លាស់

គឺជាកត្តាដ៏សំខាន់ សម្រាប់ធានាបាននូវចីរភាព និងនិរន្តរភាពគ្រប់កិច្ចការ។

តាមរយៈវីដេអូប្រមាណជា២នាទី ដែលជាការថ្លែងក្នុងកិច្ចប្រជុំការងារយុវជនរបស់បក្សលោក ហ៊ុន ម៉ាណែត បានគូសរំលេចពីការងារចាំបាច់នៃការរៀបចំរចនាសម្ព័ន្ធយុវជន។

សម្រាប់លោករចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំយុវជនបក្សគឺបានដើរមកជាង៤៣ឆ្នាំហើយហើយត្រូវបន្តរក្សាឱ្

យបានទៅជំនាន់ក្រោយៗទៀត ដើម្បីរក្សាបាននូវរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំមួយដែលរឹងមាំ និងយូរអង្វែង លោកបណ្ឌិត ហ៊ុន ម៉ាណែត មើលឃើញថា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់នូវរបៀបរបការងារឱ្យបានច្បាស់លាស់ គឺជាកត្តាដ៏សំខាន់។

សូមបញ្ជាក់ថាលោកបណ្ឌិតហ៊ុនម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន

កម្ពុជា និងប្រធានយុវជនថ្នាក់កណ្តាលរបស់បក្ស ត្រូវបានគេមើលឃើញថា

កំពុងប្រឹងប្រែងកសាង និងរៀបចំនូវរចនាសម្ព័ន្ធយុវជនបក្ស ដើម្បីកសាងនូវភាពរឹងមាំរបស់បក្ស ដែលជាបុព្វហេតុដ៏ចម្បងសម្រាប់ការដឹកនាំសង្គមជាតិផងដែរ៕

 

ដកស្រង់ពី៖ Fresh News