Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនក្នុងស្រុក ២ គ្រោងនឹងបោះមូលបត្រកម្មសិទ្ធិក្នុងទីផ្សារមូលបត្រកម្ពុជា នៅឆ្នាំ ២០២៣ ខាងមុខ

  • បោះពុម្ព

ក្រុមហ៊ុនក្នុងស្រុកចំនួន ២ បន្ថែមទៀត គ្រោងនឹងបោះមូលបត្រកម្មសិទ្ធិនៅក្នុងទីផ្សារមូលបត្រកម្ពុជានៅពាក់កណ្ដាលឆ្នាំ ២០២៣ ខាងមុខនេះ។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញរវាងនិយ័តករមូលបត្រ

កម្ពុជា(ន.ម.ក.) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២២ នៅទីស្ដីការ ន.ម.ក. លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក

នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនក្នុងស្រុកចំនួន ២ ដែលមានឆន្ទៈក្នុងការបោះមូលបត្រកម្មសិទ្ធិរួមមាន ៖

ទី១-ក្រុមហ៊ុនផ្នែកសេវាអប់រំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងទី២-ក្រុមហ៊ុន LY LY Food Industry Co., LTD. របស់លោកស្រីឧកញ៉ា កែវ មុំ ដែលក្រុមហ៊ុនទាំង ២ នេះ សុទ្ធតែជាក្រុមហ៊ុនដែលបានបង្កើតយូរឆ្នាំមកហើយនៅប្រទេសកម្ពុជា។លោកបានបន្តថា

បច្ចុប្បន្នកំពុងមានការសំដែងឆន្ទៈរៀបចំខ្លួនក្នុងការរៀបចំបោះមូលបត្រកម្មសិទ្ធិនៅឆ្នាំ ២០២៣ ដែលនេះជាសញ្ញាវិជ្ជមាន និងល្អមួយ ក្នុងវិស័យមូលបត្ររបស់កម្ពុជា បន្ទាប់ពីមានការរអាក់រអួលនៅក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ កន្លងទៅនេះ។

លោកបានបន្តទៀតថា «តាមទស្សនវិស័យរបស់ក្រុមហ៊ុនទាំង ២ មានឆន្ទៈរៀបចំចូលបោះមូលបត្រកម្មសិទ្ធិជាផ្លូវការនៅពាក់កណ្ដាលឆមាសទី ១ នៃឆ្នាំ ២០២៣ ខាងមុខ។

ប៉ុន្តែការចូលរួមក្នុងទីផ្សារមូលបត្រភារកិច្ចសំខាន់គឺក្រុមហ៊ុនខ្លួនឯងទេ ប្រសិនបើធ្វើឯកសាររួចរាល់ទាំងអស់នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ គាត់អាចចូលបាន តែបើសិនគាត់ខ្វះខាតអាចបំពេញបន្ថែមទៀត»។

លោកបានបន្ថែមថា យ៉ាងណាក៏ដោយ យើងនឹងត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនទាំង ២ នេះ ដើម្បីធ្វើយ៉ាងណាឲ្យផែនការរបស់ក្រុមហ៊ុនសម្រេចឲ្យបានតាមការគ្រោងទុកនៅឆមាសទី ១ ឆ្នាំ ២០២៣។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានសញ្ជាតិខ្មែរ-អាមេរិក បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា

និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។ ចំណែកលោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LY LY Food Industry Co., LTD.ជាក្រុមហ៊ុននំស្រួយលីលី ដែលផ្តោតទៅលើគុណភាព និងអនាម័យខ្ពស់ ស្តង់ដារជប៉ុន គិតពីសុខភាពជាចម្បង ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារមូលបត្រចំនួន ១៦ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធិចំនួន ៩ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីផ្នែកមូលបត្របំណុលចំនួន ៧ ក្រុមហ៊ុន៕

ដកស្រង់ពី៖ កម្ពុជាថ្មី