Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​អំពាវនាវ​ដល់​មន្ត្រី និង​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

  • បោះពុម្ព

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានធ្វើការអំពាវនាវដល់មន្ត្រី និង ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនូវរាល់អំពើពុករលួយ ប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បទប្បញ្ញត្តិ វិន័យ ក្រមសីល ធម៌វិជ្ជាជីវៈ និងរស់នៅប្រកបដោយភាពស្អាតស្អំ។

ការថ្លែងបញ្ជាក់បែបនេះធ្វើឡើងដោយ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក្នុងពិធី អបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ

និងអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេនស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឆ្នាំ ២០២២

– ២០២៣ អបអរសាទរ ២០ ឆ្នាំនៃការអនុម័តអនុសញ្ញអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលបានរៀបចំឡើងនាថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២២នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ថ្លែងក្នុងពិធីនេះ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានលើកឡើងដោយអំពាវនាវឱ្យមន្ត្រីរាជការ និងពលរដ្ឋប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់ សម្តេចតេជោហ៊ុនសែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» មានអត្ថន័យមហាទូលំទូលាយ ចូលជ្រៅក្នុងដួងចិត្តមន្ត្រីម្នាក់ៗយ៉ាងមាន ប្រសិទ្ធភាព។

លោក មានប្រសាសន៍ថា ទាំងក្រុមប្រឹក្សាជាតិ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ បានតំកល់នូវអភិក្រមទាំង ៥ ដ៏ ថ្លៃថ្លានេះនៅក្នុងការងាររបស់ខ្លួនគ្រប់ពេលវេលា។

ក្នុងនាមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោកបានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គភាព ដែលប្រកាន់យកវិធានការណ៍អប់រំ

បង្ការទប់ស្កាត់ជា វិធានការណ៍ចម្បង ស្របគ្នានឹងវិធានការណ៍ច្បាប់ប្រកបដោយភាពទន់ភ្លន់ បត់បែង និងម៉ឺងម៉ាត់ ក្នុងការ អនុវត្តយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ខ្លួន”។

លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖តាមរយៈការអប់រំបានបង្ហាញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋបានយល់ពីច្បាប់ប្រឆាំងអំពើពុករលួយ បានឃើញពីផលលំបាក នៃអំពើពុករលួយដែល នាំឲ្យមានអយុត្តិធម៌សង្គម ហើយផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋយើងបន្តិចម្ដងៗ ឲ្យមិនចង់ពុករលួយ។

ទន្ទឹមជាមួយគ្នា លោក បានលើកឡើងដោយសង្កត់ធ្ងន់ថា ការសិក្សាវាយតម្លៃហានិភ័យ នៃអំពើពុករលួយតាមវិស័យ នៅក្រសួង-ស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ

ដើម្បីដាក់ចេញនូវអនុសាសន៍បង្ការទុកជាមុន ការចូលរួមក្នុងការងារសង្កេតការណ៍ ចំពោះការប្រឡង ការដេញថ្លៃ និងកិច្ចលទ្ធកម្មនានា បានក្លាយជាវិធានការណ៍បង្ការ និងទប់ស្កាត់អំពើពុករលួយយ៉ាងមាន ប្រសិទ្ធភាព និងបានធ្វើឲ្យប្រជាពលរដ្ឋ មិនអាច និងមិនហ៊ានប្រព្រឹត្តអំពើពុករលួយ។

បន្ថែមពីនេះ យន្តការទទួលពាក្យប្តឹង ដ៏សាមញ្ញ ព្រមគ្នានឹងចំណាត់ការលើពាក្យប្ដឹងយ៉ាងរហ័ស បាននាំដល់ការ អនុវត្តច្បាប់របស់អង្គភាពប្រព្រឹត្តិទៅយ៉ាងមានប្រសិទ្ធភាព។

លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងក្នុងពិធីនេះដែរថា៖

កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ហើយបានរួមកិច្ចសហការជាមួយប្រទេសដទៃទៀតក្នុងការលុបបំបាត់រាល់អំពើពុករលួយនៅក្នុងប្រទេស

របស់ខ្លួន។

តាមរយៈកិច្ចសហការជាមួយបណ្តាប្រទេសដទៃនេះដែរកម្ពុជាក៏បានបង្ហាញពីសកម្មភាពអនុវត្តនូវអនុសញ្ញាបានយ៉ាងខ្ជាប់ខ្ជួន និងបានក្លាយជាប្រទេសមួយទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ៕

 

ដកស្រង់ពី៖ រស្មីកម្ពុជា