Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាស្វាគមន៍ប្រតិភូអន្តរជាតិ១៣០រូប ដែលមកចូលរួមសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

  • បោះពុម្ព

(ភ្នំពេញ)៖ កម្ពុជាបានទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីលៀងសាយភោជន៍ពេលល្ងាច ដើម្បីស្វាគមន៍ប្រតិភូអន្តរជាតិសរុបប្រមាណ១៣០រូប ដែលមកចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។

ពិធីលៀងសាយភោជន៍ពេលល្ងាចនេះរៀបចំឡើងនាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក នី ផល្លី បានបញ្ជាក់ថា ប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចូលរួមក្នុងពិធីនេះ មានចំនួនសរុបប្រមាណ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ

មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការី

បង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។ ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។

សូមជម្រាបថា វេលាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ប្រតិភូអន្តរជាតិប្រមាណ១៣០នាក់នោះនឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣

និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕

ដកស្រង់ពី៖ Fresh News