Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ឌិត យ៉ង សាំងកុមារ ប្ដេជ្ញាចិត្តធ្វើជាមន្រ្តីល្អបម្រើកសិករ ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវ

  • បោះពុម្ព

លោកបណ្ឌិត យ៉ង សាំងកុមារ ដែលទើបត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាចិត្តថា នឹងធ្វើជាមន្រ្តីល្អ ដើម្បីបម្រើកសិករ និងប្រជាពលរដ្ឋទូទៅ ផងដែរ។នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២នេះ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋលេខាធិការ, លោក ឡឹក សុធារ,

និងលោក ខាត់ សុធី ជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លោកបណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃនេះថា លោកអរគុណចំពោះលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រុមការងារក្រសួង ដែលរៀបចំពិធីនេះឡើង។

លោក សរសេរទៀតថា «ខ្ញុំបានប្តេជ្ញាចិត្ត នឹងធ្វើខ្លួនជាមន្រ្តីល្អទាំងសមត្ថភាព សកម្មភាព និងសុចរិតភាព ក្នុងការធ្វើការបម្រើកសិករ និងប្រជាពលរដ្ឋ»។

គួររំលឹកថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ការសម្រេចតែងតាំងនេះ បន្ទាប់ពីលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិប តេយ្យមូលដ្ឋាន បានសរសេរលិខិត កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២

ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងស្នើសុំចូលរួមបម្រើការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕

ដកស្រង់ពី៖ កម្ពុជាថ្មី