Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦” សម្ពោធជាផ្លូវការ

  • បោះពុម្ព

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែធ្នូ ព្រឹត្តិការណ៍ “ដំណើរ ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” ដែល សហការ រៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងវិទ្យុមិត្តភាព កម្ពុជាចិន ត្រូវបាន សម្ពោធបើកជាផ្លូវការនៅ សាលសន្និសីទ ចតុម្មុខរាជ ធានីភ្នំពេញប្រទេសកម្ពុជា។

លោក វ៉ាង វេនធាន(Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ខៀវ កាញា រីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ថ្លែងក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតចិនបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិការណ៍ដំណើរ ភាពយន្ត ចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើងដោយ ជោគជ័យជាច្រើនលើក ហើយទទួលបានការនិយម ចូលចិត្តពីប្រជាជនកម្ពុជា និងបានក្លាយទៅជានិមិត្តសញ្ញា ដ៏សំខាន់នៃការផ្សារភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកបន្តថារបាយការណ៍នៃសមាជបក្សកុំម្មុយនីស្តចិនលើកទី២០បានលើកឡើងពី“ការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរអរិយធម៌និងការរៀនពីគ្នាទៅវិញទៅមក ជំរុញឱ្យវប្បធម៌ចិនឆ្ពោះ

ទៅកាន់ ពិភពលោក កាន់តែប្រសើរឡើង”។ពួកយើងស្ម័គ្រចិត្ត សហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ធ្វើឱ្យទំនាក់ទំនងវប្បធម៌និងការប្រាស្រ័យទាក់ទងរវាងប្រជាជនមានភាពកាន់តែស្អិតរមួត ជំរុញឱ្យទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនបន្តទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ក្នុងពិធីសម្ពោធបើកថា ចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជានិងចិនមានប្រវត្តិជាយូរលង់មកហើយ។ប្រទេសចិនទើបបានបញ្ចប់សមាជលើកទី២០នៃបក្សកុំម្មុយនីស្តចិនដោយជោគជ័យ ដោយបានចង្អុលបង្ហាញពីទិសដៅ អភិវឌ្ឍទៅមុខនៅក្នុងដំណើរថ្មីដើម្បីស

ម្រេចបានគោលដៅតស៊ូ១០០ឆ្នាំទី២។ក្នុងដំណាក់កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេស ជិតខាងល្អ បងប្អូនល្អនិងជាដៃគូល្អប្រទេសកម្ពុជា រីករាយ ពួតដៃជាមួយប្រទេសចិនរីកចម្រើនទៅមុខជាមួយគ្នាក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួម។

លោកបន្ថថាប្រទេសកម្ពុជានឹងប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិនក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និង សិល្បៈ ផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាង ប្រជាជន នៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្ត ចល័តចិន-កម្ពុជាដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម។

គួរបញ្ជាក់ថា “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦” នឹងចាប់ផ្តើមនៅចុងខែធ្នូ ហើយនឹងធ្វើដំណើរ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេស

កម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថត ផលិតនៅក្នុងប្រទេសកម្ពុជានិងចិន ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្នុងនោះ

ដែលរួមមានរឿង”ដំណើរនៃប្រាក់” រឿង”ឆ្លងកាត់ទន្លេយ៉ាលូ” រឿង”មួយគីឡូម៉ែត្រចុងក្រោយ” ជាដើម៕

ដកស្រង់ពី៖ រស្មីកម្ពុជា