Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេស ស៊ី ជី ប្រារព្ធខួប ៣០ឆ្នាំ នៃដំណើរការក្នុងប្រទេសកម្ពុជា

  • បោះពុម្ព

:ភ្នំពេញៈ អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្ម ឈានមុខគេ នៅ ក្នុងតំបន់អាស៊ាន បានប្រារព្ធខួបទី ៣០ របស់ខ្លួន នៃដំណើរការអាជីវកម្ម ដ៏ជោគជ័យ នៅ ក្នុង ប្រទេស កម្ពុជា ដោយ សបញ្ជាក់ឲ្យឃើញពីការ ប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើអាជីវកម្មប្រកប ដោយនិរន្តរភាព និង បន្តរួមចំណែក ដល់ សេដ្ឋកិច្ច របស់ កម្ពុជាថែមទៀត។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី អគ្គនាយក ក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា៖ “យើងមានមោទនភាព ណាស់ ដែលបានក្លាយជា ក្រុមហ៊ុនមួយក្នុងចំណោមបណ្ដាក្រុមហ៊ុនបរទេស ដំបូងគេ ដែលបា ន បើកដំណើរការអាជីវកម្មនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក។

ទន្ទឹមនឹងនេះ យើងក៏មានកិត្តិយស ផងដែរ ដែលបានរួមចំណែក ដល់ភាពជោគជ័យនៃការអភិវឌ្ឍន៍របស់ប្រទេស កម្ពុជា” ។

ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុង ឆ្នាំ ១៩៩២ តាមរយៈការ បង្កើត ក្រុមហ៊ុនពាណិជ្ជកម្មដំបូងរបស់ខ្លួន គឺ ស្យាម ស៊ីមែន ត្រេឌីង (Siam Cement Trading) ដែលពេលនោះ បាននាំចូល ស៊ីម៉ងត៍ ម៉ាកដំរី ពីប្រទេសថៃ ។

បីឆ្នាំក្រោយមក រោង ចក្រ បេតុង លាយស្រេច ត្រូវបានបង្កើតឡើង ក្រោមម៉ាកយីហោ CPAC ។ ស្របពេលដែល តម្រូវការ សម្ភារៈសំណង់ ចេះតែបន្តកើនឡើង ឥតឈប់ឈរ ស្របតាមកំណើនសេដ្ឋកិច្

ច ដ៏រឹងមាំ របស់កម្ពុជា ក្រុមហ៊ុន អេសស៊ីជី ក៏បានវិនិយោគលើការបង្កើត រោង ចក្រ ចំនួន ៣ បន្ថែមទៀត ដើម្បី ផលិតក្បឿងស៊ីម៉ងត៍ ទុយោទឹក និង ស៊ីម៉ងត៍។ ចាប់តាំងពីការដួលរលំ របប ខ្មែរ ក្រហម រោង ចក្រ កំពត ស៊ីមេន ជា រោង ចក្រស៊ីម៉ងត៍ដំបូងគេ ហើយបាន និង កំពុង ផលិត និងផ្គត់ផ្គង់ ស៊ីម៉ងត៍ដែលមានម៉ាកយីហោ ល្បីជាងគេ បំផុត គឺ ខេ ស៊ីមេន ។

ក្នុងរយៈកាល ៣០ ឆ្នាំមកនេះ ក្រុមហ៊ុន អេសស៊ីជី បាន កសាង កិតិ្តនាម របស់ខ្លួន តាមរយៈការ ចូលរួម នៅ ក្នុងគម្រោង សាងសង់ធំៗបំផុតជា ច្រើននៅ ក្នុង ប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេ របស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និង អគារ ខ្ពស់ដំបូងគេ គឺអគារ វឌ្ឍនៈថៅវើ ។

សព្វថ្ងៃនេះ អេសស៊ីជី បានពង្រីកប្រតិបត្តិការ អាជីវកម្ម របស់ខ្លួនរហូតដល់ទៅ ៨ នៅ កម្ពុជា ដើម្បីបំពេញកំណើន តម្រូវការ របស់ប្រជាពលរដ្ឋកម្ពុជា ដែលស្វែង រកផលិតផល និងដំណោះស្រាយ ដែលមានគុណភាពក្នុងវិស័យសំណង់ ។ ក្

នុងនោះរួមមាន ខេ ស៊ីមេន, ខេ ខនគ្រីត, ខេ ហូម ដេប៉ូ (K Home Depo) និង SIAM LIVING ព្រមទាំងហាងលក់រាយបែបទំនើប

– SCG HOME DESIGN VILLAGE។ លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី មានប្រសាសន៍ថា៖ “បន្ថែមពីលើការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អបំផុត យើងក៏ផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយដើម្បីបង្កើនគុណភាពការរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ យើងមិនត្រឹមតែផ្តោតលើការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងណែនាំពី គំនិតច្នៃប្រឌិតក្នុងការរស់នៅ ដូចជាដំណោះស្រាយខ្យល់បរិសុទ្ធ (Air Quality Solutions) ដែលជាបច្ចេកវិទ្យាជួយដល់ផ្នែកសុខុមាលភាព ដើម្បីបង្កើតស្តង់ដារការរស់នៅកាន់តែប្រសើរឡើង។

អេសស៊ីជី នឹងបន្តនូវមហិច្ឆិតារបស់ខ្លួន ក្នុងការបង្កើតនិងច្នៃប្រឌិតសមិទ្ធផលថ្មីៗដ៏មានតម្លៃ សម្រាប់ប្រជាជនកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី បានបន្តថា ក្រៅពី ការ ប្ដេជ្ញាចិត្ត មុតមាំ ក្នុងការ លើកកម្ពស់ គុណភាព ក្នុងការ រស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការ ចូលរួមចំណែកក្នុងគម្រោង ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ជា ច្រើន នៅ កម្ពុជានោះ អេសស៊ីជី ក៏តែង ផ្ដល់ជូនទៅកាន់សង្គមវិញតាមរយៈ គម្រោង

និងយុទ្ធនាការ សង្គមផ្សេងៗ ក្នុងវិស័យសំខាន់ចំនួនបី៖ គឺការអប់រំ ការថែទាំសុខភាព សុខុមាលភាព និងបរិស្ថាន។

គិតចាប់ពីឆ្នាំ ២០១៤ មក អេសស៊ីជី បានផ្ដល់អាហារូបករណ៍ជាង ១៥០០ ដល់យុវជនកម្ពុជា តាមរយៈដំណើរយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” ។

ទន្ទឹមនឹងនេះ ក៏បានផ្ដល់ជំនួយក្នុងសេវា ថែទាំ សុខភាព ជាពិសេសអំឡុងពេលមានការរីករាយដាលជំងឺកូវីដ-១៩

ស្របតាម ការ ប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារបរិស្ថាន អេសស៊ីជី តែងតែប្រកាន់ខ្ជាប់ តាម ឆន្ទៈ របស់ខ្លួន ក្នុងការប្រើប្រាស់ថាមពលអគ្គីសនីដែលមិនបំពុលបរិស្ថាន ការស្តារឡើងវិញនូវរុក្ខជាតិបៃតង និងកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាស។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី មានប្រសាសន៍ថា៖ “ តាមរយៈនវានុវត្តន៍ជា ប្រចាំរបស់យើង និងការ យកចិត្តទុកដាក់ចំពោះអតិថិជនជាធំ ដូច្នេះ យើង នឹង បន្ត រួមចំណែក ដល់ ការ លើក

កម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជា រួមចំណែក ដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើត ការងារ ធ្វើ និង បង្កើនកាលានុវត្តន៍ភាពអាជីវកម្ម តទៅថ្ងៃខាងមុខទៀត” ។




ដកស្រង់ពី៖ រស្មីកម្ពុជា