Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដើម្បីលើកទិសដៅការងារមនុស្សធម៌ ឆ្នាំ២០២៣

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះ បានពិភាក្សា និងអនុម័តទៅលើឯកសារដែលបានរៀបចំក្នុងនោះមាន៖

* ឆ្លងសេចក្ដីសម្រេចព្រាងរបាយការណ៍សកម្មភាព ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

* ឆ្លងសេចក្ដីព្រាង របាយការណ៍ចំណូល និងចំណាយមូលនិធិ ឆ្នាំ២០២២

* ស្នើសុំការអនុម័តលើផែនការមូលនិធិ សម្រាប់ចំណាយជាអាទិភាព ឆ្នាំ២០២៣

* បញ្ហាផ្សេងៗ...។ បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងបំពាក់គ្រឿងឥស្សរិយយសជូននិវន្ដន៍ជន កាកបាទក្រហមកម្ពុជាផងដែរ។

គួរម្លឹកថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត

របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

កាកបាទក្រហមកម្ពុជា តែងតែប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ខិតខំសម្រេចឱ្យបាននូវទស្សនវិស័យបេសកកម្ម និងគុណតម្លៃ រួមមាន៖

១៖ វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្ដរាយ វិបត្ដិភ័យ និងការប្រែប្រួលអាកាសធាតុ

២៖ វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍

៣៖ វិស័យអាទិភាពការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌

៤៖ វិស័យអាទិភាពការអភិវឌ្ឍស្ថាប័ន៕