Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងវប្បធម៌ និងក្រុមប្រឹក្សាសកម្មភាពជនពិការ ពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធ

  • បោះពុម្ព

ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ សហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រារព្ធឡើងក្រោមសហអធិបតីរបស់ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាតំណាង បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ឯម

ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ។

សិក្ខាសាលានេះ មានគោលបំណងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធ

ដែលទាក់ទងនឹងការអនុញ្ញាតឱ្យប្រើប្រាស់ស្នាដៃដោយឥតគិតថ្លៃចំពោះគ្រឹះស្ថានសិក្សា បណ្ណាល័យ បណ្ណសារដ្ឋាន និង សារមន្ទីរ ជាពិសេសការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងដែលអាចចែកជូន និងប្រើប្រាស់ផ្តាច់មុខដោយជនពិការភ្នែក គថ្លង់ និងពិការភាពការបោះពុម្ពផ្សេងៗទៀត

ដូចដែលបានផ្តល់ជូនដោយសន្ធិសញ្ញាទីក្រុង ម៉ារ៉ាកេស ឆ្នាំ២០១៣

ដើម្បីជួយសម្រួលទៅដល់ការទទួលបាននូវការបោះពុម្ពផ្សាយស្នាដៃសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិញ្ញាណ ឬជនមានពិការភាពបោះពុម្ពផ្សាយដទៃទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី