Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៣ ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតសភាលើកទី៧។

ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹង ប្រព្រឹត្តទៅ ហើយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ អាច នឹងត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ បស្ចិម ប្រទេស មួយចំនួន

ដើម្បីពិពណ៌នាឬលាបពណ៌អំពីប្រទេស កម្ពុជាផងដែរ។លោកបណ្ឌិតបន្តថា ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានតួនាទីសំខាន់ណាស់ ក្នុងការនាំរូបភាពពិតអំពីកម្ពុជា ទៅកាន់អ្នកបោះឆ្នោត ក៏ដូចជាពិភពលោកទាំងមូល។

ទោះបី ជាកម្ពុជាបានរៀបចំការបោះឆ្នោតសភាចំនួនប្រាំមួយលើក រួចមកហើយ ក្តី ប៉ុន្តែការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាព អ្នកសារព័ត៌មានអំពីការយកព័ត៌មានពាក់ព័ន្ធ

នឹង បោះឆ្នោត មិនសូវ បានរៀបចំឡើងនោះទេ ជាពិសេសក្នុង បរិបទនៃការ ប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ។

ក្នុងបរិបទនេះហើយទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែត កម្ពុជា សហការគ្នារៀបចំ សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា នេះឡើង។

ខាងលើនេះគឺជាការបញ្ជាក់របស់បណ្ឌិត គិន ភាព នៅក្នុង ពិធីបើកសិក្ខាសាលាបណ្តុះ បណ្តាល សារព័ត៌មានស្តីពី

” តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅ កម្ពុជា”រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយក្លិបអ្នក កាសែត កម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ នៅសាល ទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា។

បើតាមបណ្ឌិត គិន ភា បានបញ្ជាក់ថា សិក្ខាសាលា បណ្តុះបណ្តាល នេះមានគោលបំណងសំខាន់ៗមួយចំនួន។ក្នុងនេះ លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី

ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅ កម្ពុជា និង តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការ រាយការណ៍ព័ត៌មានបោះឆ្នោត ។

លើកកម្ពស់សមត្ថភាពវិភាគ បរិបទនិងដំណើរការ បោះឆ្នោតនៅកម្ពុជា។

លើកកម្ពស់ សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។

ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។

លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការ វិភាគនិងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត ។

រួមចំណែក លើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ន នៅកម្ពុជានិង រួមចំណែកប្រឆាំងនឹង ព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង

(Invented scenarios) សម្រាប់របៀបវារៈនយោបាយ លាក់កំបាំងនិងបើកចំហណា មួយពីមហាអំណាចខាងក្រៅ។

ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបន្តទៀត

ថា សិក្ខាសាលារបស់យើងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ ក្នុង នារី ១៦នាក់ និងមកពីអង្គភាពចំនួន ២៦

ក្នុងនោះ រួមមាន មកពី គ.ជ.ប., ស្ថាប័នស្រាវជ្រាវចំនួន ពីរស្ថាប័ន, សារព័ត៌មានបោះពុម្ព និងអនឡាញ ១៥ អង្គភា ព, វិទ្យុបីអង្គភាព ទូរទស្សន៍ បី អង្គភាព,

អង្គការសង្គមស៊ីវិលមួយអង្គភាព និងសាកល វិទ្យាល័យមួយអង្គភាព។ សិក្ខាសាលានេះវាគ្មិនដែលជាគ្រូបង្គោល សរុបចំនួនប្រាំបួនរូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ.ជ.ប. អ្នកកាសែតអាជីព ជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយ ដែលអញ្ជើញមកពី ប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី។

ប្រភពដដែលបានគោលបំណង និងដំណើរការនៃសិក្ខាសាលា បណ្តុះបណ្តាលសារព័ត៌មាន ស្តីពី តួនាទីប្រព័ន្ធផ្សព្វផ្សា យ និងការបោះឆ្នោតនៅកម្ពុជា ដូចតទៅ

៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានទំនាក់ ទំនង អន្តរជាតិនៃកម្ពុជា នៃ រាជបណ្ឌិត្យ សភាកម្ពុជា រួមជាមួយស្ថាប័ន ដៃគូចំនួន១៤ផ្សេង ទៀតរូមទាំងក្លិបអ្នកកាសែត កម្ពុជា ផងដែរ បានរៀបចំវេទិកាភ្នំពេញលើកទី១ ក្រោមប្រធានបទ តួនាទី ធនាគារ

ខួរក្បាល អង្គការមិនមែន រដ្ឋាភិបាល និងប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងបរិបទ ថ្មី : ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដោយមានអ្នកចូលរួមប្រមាណជាង៩០នាក់ ដែលជាតំណាង ធនាគារខួរក្បាល មូលនិធិស្រាវជ្រាវ ស្ថាប័ន

ស្រាវជ្រាវ សាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វ ផ្សាយ និងស្ថាប័នផ្សេងៗទៀត មកពីបណ្ដាប្រទេសមួយចំនួនដែល ជាសមាជិកអាស៊ាន រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាម ព្រមទាំងប្រទេសក្រៅតំបន់មួយចំនួនទៀត ដូចជា ចិន អូស្ត្រាលី អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក ។

លោកបណ្ឌិត គិន ភា បានបន្តថា វេទិកាភ្នំពេញលើកទី១ នេះ បានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ មិនអាច ខ្វះបាន របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការទប់ទល់ នឹងព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ

(Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែល គេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈ នយោបាយ លាក់កំបាំងនិងបើកចំហ។

ទន្ទឹមនឹងនោះដែរ វេទិកាភ្នំពេញលើកទី១ក៏មើលឃើញ ពីភាពចាំបាច់ នៃការ បណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពជាប្រចាំដល់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេអាចបំពេញ តួនាទីដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព៕

ដកស្រង់ពី៖ រស្មីកម្ពុជា