Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លែមៀនស្រស់កម្ពុជា ជាង ២.៦០០ តោន ត្រូវបាននាំចេញទៅដល់ប្រទេសចិន

  • បោះពុម្ព

ភ្នំពេញ៖ ផ្លែមៀនស្រស់របស់កម្ពុជា ជាង ២.៦០០ តោន ត្រូវបាននាំចេញទៅដល់ប្រទេសចិនហើយ។ កាលពីថ្ងៃទី១២ ខែធ្នូ ផ្លៀមៀនកម្ពុជា បានចូលទៅក្នុងវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិក ដ៏ល្បីរបស់ប្រទេសចិន។

នេះបើតាមការឱ្យដឹងរបស់លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ។

លោក វ៉ាង វិនធៀន បានឱ្យដឹងដូច្នេះ ក្នុងពេលលោក អញ្ជើញចូលរួមកម្មវិធី ប្រគល់-ទទួលវ៉ាក់សាំង ការពារជំងឺឆ្លងសត្វ ចំនួន ១ លានកម្រិត ជាអំណោយ របស់ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ កម្ពុជា-ចិន បានប្រារព្ធធ្វើ ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាការបើក ទ្វារសម្រាប់ការនាំចេញ កសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន។

មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមសម្ពោធដាក់លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូតគាមអនាម័យ មានស្តង់ដារសុវត្ថិភាព

ស្របពេលកម្ពុជា មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ជាមួយចិន។ តាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់តែច្រើន ដល់កសិករខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិន ពីកម្ពុជា

ក្នុងមួយឆ្នាំចំនួន ២ ម៉ឺនតោន។ សូមបញ្ជាក់ថា ចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការ ឲ្យនាំចេញ ផ្លែមៀន ទៅកាន់ទីផ្សារចិន មានចំនួន ៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ ចំការ បាត់ដំបងចំនួន ២៨ចំការ

និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែក រោងចក្រវេចខ្ចប់ ចំនួន៨ ដែលមានទីតាំង នៅក្នុងខេត្តកណ្តាល ចំនួន១ ខេត្តបាត់ដំបង ចំនួន៣ ខេត្តប៉ៃលិន ចំនួន២ និងខេត្តព្រះសីហនុ ចំនួន២។

រីឯផ្ទៃដី ដាំដុះមៀន ទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣.៦០៨ ហិកតា ស្ថិតក្នុងខេត្តចំនួន៤។

ផ្លែមៀនស្រស់ គឺជាផលិតផលកសិផលទី៣របស់កម្ពុជា ដែលនាំចេញទៅលក់ នៅលើទីផ្សារប្រទេសចិន ជាផ្លូវការ នៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីផ្លែស្វាយ និងចេក៕

ដកស្រង់ពី៖ រស្មីកម្ពុជា