Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឲ្យរៀបចំតំបន់ខាងកើតនៃវិមានឈ្នះ-ឈ្នះ ទៅជាតំបន់មួយ ដែលមានទិសដៅបង្កើតជាសួនបៃតង និងស្រះធម្មជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានជំរុញឲ្យរៀបចំតំបន់ខាងកើតនៃវិមានឈ្នះ-ឈ្នះ ទៅជាតំបន់មួយដែលមានទិសដៅបង្កើតជាសួនបៃតង និងស្រះធម្មជាតិ។

ថ្លែងក្នុងពិធិអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ នៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ

សម្តេចពិជ័យសេនា ក៏បានជំរុញឲ្យដំណើរការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានានា ឱ្យបានសកម្ម និងមមាញឹកតាមការកំណត់ចំនួន ៥៥ទីតាំង

ដែលក្រុមការងារកំពុងបន្តរៀបចំអនុក្រឹត្យតាមនិតិវិធីជាមួយស្ថាប័នពាក់ព័ន្ធ។

សម្តេចពិជ័យសេនា បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរការរៀបចំតំបន់ខាងកើតនៃវិមានឈ្នះ-ឈ្នះ ទៅជាតំបន់មួយដែលមានទិសដៅបង្កើតជាសួនបៃតង និងស្រះធម្មជាតិ

សម្រាប់បង្កើនសោភណ្ឌភាពនៅទីតាំងវិមានឈ្នះ-ឈ្នះ និងរក្សាបានការផ្សារភ្ជាប់ស្ថាបត្យកម្ម និងធម្មជាតិបៃតង សម្រាប់តំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ»។

បើតាមការថ្លែងរបស់ សម្តេចពិជ័យសេនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមចំណែករៀបចំកិច្ចការទាំងនេះ ឱ្យក្លាយជាបេតិកភណ្ឌជាតិ និងតំបន់អន្តរជាតិ តាមលក្ខណៈវិនិច្ឆ័យ។

ការបង្កើតគោលដៅទេសចរណ៍ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា គឺជាគោលដៅ១ ក្នុងចំណោមគោលដៅ៥ ចំពោះការស្ថាបនាវិមានឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងស្ដូបវិមានឈ្នះ-ឈ្នះ នៅតាមខេត្តនានា។

ប្រទេសកម្ពុជាធ្លាប់បានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយពេលនៃការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។

ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។

ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។ ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក៕