Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរាជធានី អរគុណអាជ្ញាធរ ១៤ខណ្ឌ និងគណៈកម្មការផ្សារ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

  • បោះពុម្ព

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំងអស់ដែលបានយកចិត្តទុកដាក់

និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។ការកោតសរសើរនេះធ្វើឡើង

ខណៈលោកអភិបាលរាជធានីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២

នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងតំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤

និងប្រធានគណៈកម្មការផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំង បានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្វល់ពេលយប់ ឬថ្ងៃ សំខាន់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ។

អ្វីដែលជាការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ពីសំណាក់អាជ្ញាធរ និងគណៈកម្មការផ្សារនេះ

ទើបធ្វើឱ្យយើងអាចបើកសេដ្ឋកិច្ចប្រទេសដំណើរការជាប្រក្រតីឡើងវិញ។គួរបញ្ជាក់ថា គិតមកដល់ពេលនេះ រាជធានីភ្នំពេញមាន ២៥ផ្សារ

ហើយក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ គណៈកម្មការផ្សារ បានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី