Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផែនការអភិវឌ្ឍន៍ទេសចរណ៍ មានចក្ខុវិស័យប្រែក្លាយខេត្តក្រចេះ ជាគោលដៅ ឋានសួគ៌ នៃទេសចរណ៍ធម្មជាតិ និងវប្បធម៌

  • បោះពុម្ព

ភ្នំពេញ៖ សក្តានុពលសត្វផ្សោតទន្លេមេគង្គ ភាពស្រស់ត្រកាល និងសំបូរបែបនៃធនធានធម្មជាតិ និងវប្បធម៌របស់ខេត្តក្រចេះ អមដោយការអភិវឌ្ឍន៍ ឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធទន់និងរឹង ការធានាបាននូវសន្តិសុខ និងសុវត្ថិភាពដល់ទេសចរ

បានក្លាយជាប្រភពសក្តានុពលទេសចរណ៍ដ៏ល្អឯក សម្រាប់ទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តខេត្តក្រចេះ ឥតឈប់ឈរ។ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តក្រចេះ ដែលមានមន្ទីរទេសចរណ៍

ជាសេនាធិការ និងការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត បានសម្រេចដា

ក់ចុះនូវផែនការអភិវឌ្ឍន៍ ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥ ខេត្តក្រចេះ ដែលមានចក្ខុវិស័យ ប្រែក្លាយខេត្តក្រចេះ ជាគោលដៅឋានសួគ៌ នៃទេសចរណ៍ធម្មជាតិ និងវប្បធម៌

ព្រមទាំងជាខេត្តគំរូ មានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិឦសាន តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ ឲ្យកាន់តែទាក់ទាញ មានបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ប្លែកថ្មីៗ

ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ ១៧ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ១៧,០០០នាក់ មកកម្សាន្តក្នុងខេត្ត ក្រចេះ នៅឆ្នាំ២០២៥។ផ្អែកលើមូលដ្ឋានសម្បត្តិវប្បធម៌

និងធនធានធម្មជាតិដ៏សម្បូរបែប និងជាសក្តានុពល ធនធានទេសចរណ៏ សំខាន់ដូចជាព្រះវិហារ វត្តសសរ ១០០ អន្លង់ផ្សោតកាំពី សំណង់អគារសល់ពីសម័យបារាំនិងសកម្មភាពផលិតវត្ថុអនុស្សាវរីយ៍ជាដើម។

ក្នុងខ្លឹមសារនៃផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ឬឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ បានកំណត់យ៉ាងជាក់លាក់ ពីចក្ខុវិស័យ គោលបំណង គោលដៅ ទិសដៅអភិវឌ្ឍន៍ទេសចរណ៍ និងផែនការសកម្មភាព ជាអាទិភាពលើការអភិវឌ្ឍ ទេសចរណ៍ខេត្តក្រចេះ ប្រកបដោយនិរន្តរភាព និងប្រសិទ្ឋភាពខ្ពស់។

ផែនការអភិវឌ្ឍន៍ទេសចរណ៍ អំពាវនាវឲ្យមានការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធ មន្ទីរអង្គភាពជុំវិញខេត្ត ផ្នែក ឯកជន អង្គការមិនមែនរដ្ឋាភិបាល ចូលរួមលើកស្ទួយ ការអភិវឌ្ឍធនធានមនុស្ស ផលិតផលទេសចរណ៍ និងសម្បទា ទេសចរណ៍ថ្មីៗ ការពង្រឹងគុណភាពផលិតផល

និងសេវាកម្មទេសចរណ៍ ក៏ដូចជាការចូលរួមអភិរក្ស បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ ការអភិរក្សធនធានធម្មជាតិ និងការការពារបរិស្ថាន ដើម្បីលើកកម្ពស់កិត្យានុភាព

និងកំណើនសេដ្ឋកិច្ច ក្នុងមូលដ្ឋាន រួមចំណែកកាត់ បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា