Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយនឹង អគ្គលេខាធិការអាស៊ានថ្មី

  • បោះពុម្ព

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ដើម្បីសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ទៅបំពេញភារកិច្ចថ្មីនៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី ។

លោក រដ្ឋមន្រ្តីបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនលោក កៅ គឹមហួន ព្រមទាំងសហការីទាំងអស់ សម្រាប់ការចំណាយពេលដ៏មានតម្លៃ អញ្ជើញមកទីស្តីការក្រសួងពាណិជ្ជកម្ម នាឱកាសដែលលោក នឹងទៅបំពេញភារកិច្ចថ្មី ជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះ លោកបណ្ឌិត ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ សម្រាប់ដំណែងជាអគ្គលេខាធិការអាស៊ាន ប្រកបដោយកិត្តិយស

ក្នុងនាមព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។ លោក កៅ គឹមហូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្ម ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាការងារប្រកបដោយអត្ថន័យ និងខ្លឹមសារសំខាន់ៗ ជាពិសេសការផ្ដល់អនុសាសន៍ល្អសម្រាប់ការកសាងសហគមន៍សេដ្ឋកិច្ច អាស៊ាន។

បន្ថែមពីនេះទៀត លោកបណ្ឌិតបានសំដែងនូវការអបអរសាទជូនចំពោះ លោករដ្ឋមន្រ្តី ចំពោះការទទួលបានជោគជ័យលើការដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជានាឆ្នាំ២០២២ កន្លងទៅ។

លោករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា នៅក្នុងអាណត្តិប្រាំឆ្នាំ នៃការដឹកនាំរបស់ លោកបណ្ឌិតអគ្គលេខាធិការអាស៊ាន នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗសំខាន់ៗបន្ថែមទៀត សម្រាប់សសរស្តម្ភទាំងបី ដើម្បីឈានឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន

ដែលប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងចីរភាព ជាពិសេស ក្នុងការកសាងនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន

ដែលបច្ចុប្បន្នយើងទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសាកល។

លោករដ្ឋមន្រ្តី និងសហការីបានសំដែងនូវការគាំទ្រ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ ជូនលោកបណ្ឌិត នូវការបំពេញភារកិច្ចនេះ ដើម្បីឧត្តមប្រយោជន៍អាស៊ានជារួម និងជាពិសេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ជាមួយគ្នានេះ លោក ក៏បានប្ដេជ្ញាខិតខំបំពេញភារកិច្ចនេះឱ្យអស់ពីសមត្ថភាពដើម្បីឧត្តមប្រយោជន៍តំបន់ និងកម្ពុជា។

ដកស្រង់ពី៖ រស្មីកម្ពុជា