Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឌិត ទីណា៖ ក្រសួងបានកំណត់ពូជស្រូវសែនក្រអូបនិងពូជស្រូវអូអឹម ៥៤-៥១ ផលិតពូជទុកលក់ជូនកសិករក្នុងតម្លៃសមរម្យ

  • បោះពុម្ព

(ភ្នំពេញ)លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាក្រសួងកសិកម្មបានកំណត់យកពូជស្រូវចំនួន ២ប្រភេទ ដែលពេញនិយមនិងមានទីផ្សារល្អ យកទៅផលិតជាពូជទុកលក់ក្នុងតម្លៃសមរម្យជូនដល់ប្រជាកសិករក្នុងការដាំដុះនោះគឺ ពូជស្រូវសែនក្រអូប និងពូជស្រូវអូអឹម ៥៤-៥១ ។

លោក ឌិត ទីណា បានថ្លែងនៅថ្ងៃទី៥ ខែមករាឆ្នាំ២០២៣នេះក្នុងសន្និសីទសារព័ត៌មានស្តីពីទស្សនៈទានវិស័យកសិកម្មកម្ពុជាដែលរៀបចំឡើងដោយអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថាការងារផលិតពូជស្រូវនេះបានធ្វើឡើងស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីខណៈការ ងារនេះកំពុងមានវឌ្ឍនភាពហើយរំពឹងថានឹងអាចលក់ចែកជូនដល់ប្រជាកសិករយកទៅដាំដុះនៅពេលឆាប់ៗ ។

ការផលិតពូជស្រូវនេះកំពុងតែមានវឌ្ឍនភាពហើយថ្មីៗនេះថវិកា សម្រាប់ការផលិតពូជក៏ទទួលបានការឯកភាពពីសំណាក់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរដើម្បីបន្តផលិតពូជស្រូវដែលមានវិញ្ញាបនបត្រ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្រោយពូជស្រូវនេះផលិតបានក្រសួងនឹងរៀបចំជាទស្សនៈទានមួយជាមួយសហព័ន្ធស្រូវអង្ករដែលជាអ្នកទិញស្រូវយកទៅកែឆ្នៃហើយ

ប្រសិនបើកសិករចូលរួមជាមួយទស្សនៈទានថ្មីនេះពួកគាត់នឹងទទួលបានផលចំណេញតាមរយៈការមានទីផ្សាររួចជាស្រេចមុនពេលដែលគាត់ដាំដុះទៅទៀតដោយកសិករ

បានដឹងថានៅពេលបានផលពួកគាត់ត្រូវលក់ឲ្យខាងណាក្នុងតម្លៃណា និង ក្នុងកម្រិតបរិមាណប៉ុន្មានដែលមិនសល់ជៀ សវាងការសល់ស្រូវ។

លោកបានមានប្រសាសន៍ដែរថានៅពេលដែលប្រជាកសិករប្រើប្រាស់នូវពូជស្រូវខ្លួនឯងអាចមាននូវភាពមិនសុទ្ធនិងអាចមានទិន្នផលតិចខណៈប្រើប្រា ស់ពូជដែលមានការបញ្ជាក់ច្បាស់លាស់គឺមានដំណុះខ្ពស់និងទិន្នផលច្រើនដែលជាការបញ្ចុះថ្លៃដើមនៃការផលិត ។

លោករដ្ឋមន្រ្តីបានបន្តថា ទស្សនទានរបស់ក្រសួងកសិកម្ម គឺត្រូវបែងចែកភោគផលស្មើៗគ្នាទាំងអ្នកទទួលទាន អ្នកផលិតនិងអ្នកចែកចាយ ។

ការធានាបានស្ថិរភាពថ្លៃ ផលិតផលគឺដើម្បីកុំឲ្យប៉ះពាល់ទាំងអ្នកផលិតនិងអ្នកទទួលទាន ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានលើកពីទស្សនវិស័យលើខ្សែចង្វាក់ការនាំចេញផលិតផលកសិកម្មកម្ពុជាដោយជំរុញលើការផលិតផលិតផលណាដែលមានគុណភាពខ្ពស់បង្កើនតម្លៃបន្ថែមច្រើនដល់កសិករ។

ការផលិតទ្រង់ ទ្រាយធំមានតម្លៃថោកមិនមែនសក្ដានុពលរបស់កម្ពុជានោះទេ ។

ដើម្បីប្រកួតប្រជែងប្រទេសផ្សេងៗយើងត្រូវជំរុញផលិតផលិតផលជាគន្លឹះ ។

លោកបានលើកយកបទពិសោធន៍ជោគជ័យលើម្រេចកំពត ដើម្បីយកទៅអនុវត្តលើផលិតផលកសិកម្មផ្សេងទៀតដែលកម្ពុជាមានសក្ដានុពលធ្វើការនាំចេញ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា