Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង ណែនាំសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាត នូវសកម្មភាពទាំងឡាយណាអាចជាប់ពាក់ព័ន្ធការលាងសម្អាតប្រាក់

  • បោះពុម្ព

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានអាវុធមហាប្រល័យ។

សម្ដេចក្រឡាហោមបានក្រើនរំលឹកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ប្រភពក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងឱកាសនេះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ

ព្រមជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បរទេសដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានាជាធរមាន។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា «ខ្ញុំស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើ សកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ

ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីចៀសផុតពីការដាក់ឱ្យកម្ពុជាបន្តនៅក្នុងបញ្ជីប្រផេះ ដែលផ្តល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម»។

សម្ដេចក្រឡាហោមក៏បាន ស្នើដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងចូលរួមដោយស្មោះជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា

និងការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់ បទល្មើសកាប់បំផ្លាញព្រៃឈើ និងការនេសាទខុសច្បាប់ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើបន្ថែមដល់អង្គការសង្គមស៊ីវិលទាំងអស់ ត្រូវប្រកាន់យកនូវជំហរអព្យាក្រឹត្យចំពោះគ្រប់គណបក្សនយោបាយ និងលើកទឹកចិត្តឱ្យចូលរួម

នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ដូចជា ការអប់រំសាធារណៈជនអំពីការបោះឆ្នោត ការចូលរួមអង្កេតការណ៍នៅពេលបោះឆ្នោតជាដើម៕

ដកស្រង់ពី៖ រស្មីកម្ពុជា