Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា គិតត្រឹមម៉ោង១២ថ្ងៃទី១០ ខែមករា មន្រ្តីបានប្រកាសទ្រព្យសម្បត្តិសរុបជាង១៧ ០០០រូប

  • បោះពុម្ព

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ព.ប) បានឱ្យដឹងថាក្នុងសប្តាហ៍ទី២ នៃការប្រកាសទ្រព្យសម្បត្តិ

និងបំណុលតាមរបប០២ឆ្នាំឆ្នាំ២០២៣ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានទទួលឯកសារសរុបកើនទៅដល់ ចំនួន ១៧.៤៩៦ រូបហើយ។

សេចក្តីប្រកាសព័ត៌មានរបស់អ.ប.ពបានបញ្ជាក់ថាគិត ត្រឹមម៉ោង ១២ ថ្ងៃត្រង់ទី ១០ ខែមករាឆ្នាំ ២០២៣នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ

និងបំណុល បានចំនួន ១៣៩ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៧ ៤៩៦ រូប ស្មើនឹង ៧៦,៥២ភាគរយនៃចំនួនត្រូវប្រកាសសរុប ២២ ៨៦៤រូប។

អ.ប.ព បានឱ្យដឹងកាលពីថ្ងៃទី ០៩ ខែមករាថា៖ សម្រាប់ក្រសួង-ស្ថាប័ន និងខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមាន៖ ក្រសួង-ស្ថាប័ន ចំនួនបីគឺ៖១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ២.រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល,៣.ធនាគារជាតិ នៃកម្ពុជា ។

ដោយឡែក ខេត្ត ចំនួន ១១រួមានដូចជា៖ ១.ខេត្តប៉ៃលិន ២.ខេត្តមណ្ឌលគិរី ៣.ខេត្តកំពង់ស្ពឺ ៤.ខេត្តពោធិ៍សាត់ ៥.ខេត្តតាកែវ៦.ខេត្តកំពង់ចាម ៧.ខេត្តសៀមរាប ៨.ខេត្តត្បូងឃ្មុំ ៩.ខេត្តកែប ១០.ខេត្តក្រចេះ ១១.ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថាចំពោះ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៣

គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ លេខ ០០៥/២២ ស.ជ.ណ. ចុះថ្ងៃទី២០ ខែតុលា

ឆ្នាំ២០២២ ក្រុមការងារនៃ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយសប្តាហ៍

ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយពីម៉ោង ៨ ព្រឹក ដល់ម៉ោង៥ ល្ងាច ៕

ដកស្រង់ពី៖ រស្មីកម្ពុជា